ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រិះគន់​មេដឹកនាំ​ផ្នែក​ជំនួញ​នានា​ ខណៈ​ដែល​មាន​មនុស្ស​កាន់​តែ​ច្រើន​ចាកចេញ​ពី​ក្រុមប្រឹក្សា​ផលិតកម្ម​របស់​លោក


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​បន្ទប់​រង់ចាំ​នៃ​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​បន្ទប់​រង់ចាំ​នៃ​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​ Donald Trump បាន​និយាយ​ថា​ ពួក​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​ដែល​បាន​លាលែង​ចេញ​ពី​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ខាង​ការ​ផលិតរបស់​លោក​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Advisory Manufacturing Council បាន​ចាកចេញ​ពីក្រុមប្រឹក្សា​នេះ «ពីព្រោះ​មិន​ចង់ឱ្យ​អាមាសមុខ» ដោយសារ​ពួក​គេ​បាន​ធ្វើផលិតកម្ម​របស់​ពួកគេ​នៅ​ខាង​ក្រៅ​ស.រ.អា.។

លោក Trump បាន​និយាយ​ប្រាប់ពួក​កាសែត​នៅ​ក្នុង​បុរី​ញូវយ៉កថា ពួក​ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទាំង​នេះ​មិន​បាន​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​អំពី​ការ​ធ្វើ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​អាមេរិក​ទេ។​

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា​ គាត់​បាន​និយាយ​ប្រាប់​ពួក​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ទាំង​នេះ​អំពី​អ្វី​ដែល​គាត់​និយាយ​ថា​ជា​សេចក្តី​ត្រូវ​ការ​នាំ​ផលិតកម្ម​មក​កាន់​ស.រ.អា.​វិញ។

លោក Kenneth Frazier ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ឱសថ​ Merck Pharmaceuticals លោក​ Kevin Plank ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ប្រដាប់ប្រដា​កីឡា​ Under Armour និង​លោក Brian Krzanich ដែល​ដឹកនាំ​មហា​ក្រុមហ៊ុន​បច្ចេកទស Intel បាន​លាលែង​ចេញ​ពី​ក្រុម​ប្រឹក្សា​ខាង​ការ​ផលិតរបស់​សហរដ្ឋ​អាមេរិក​របស់ Trump ដែល​ហៅ​ជា​ភាសាអង់គ្លេស​ថា​ American Manufacturing Council កាលពី​ថ្ងៃ​ចន្ទ។ កាលពី​ថ្ងៃអង្គារ​ លោក​ Scott Paul នៃ​សម្ព័ន្ធភាព​សម្រាប់​ការ​ផលិត​អាមេរិកាំង​ លោក Richard Trumka ប្រធាន​សហជីព AFL-CIO និង​លោក Thea Lee នាយ​ខុទ្ទកាល័យ​រង​របស់​សហជីព​នេះ​ក៏​បាន​លាលែង​ចេញ​ពី​ក្រុមប្រឹក្សា​នេះ​ដែរ។​

អស់លោក​ទាំង​នេះ​បាន​លាលែង​ចេញ​ពី​ប្រឹក្សា​នេះ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឆ្លើយតប​របស់​ Trump ដល់​អំពើ​ហិង្សា​ដ៏​ប្រល័យ​ខាង​ពូជសាសន៍​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង Charlotteville រដ្ឋ Virginia ដោយ​មាន​ជំនឿ​ថា​ការ​ថ្កោលទោស​ដំបូង​របស់​ប្រធានាធិបតី​រូប​នេះ​មាន​ភាព​ទន់ខ្សោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG