ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ពិចារណា​លើ​ស្ត្រី ៥ រូប​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល


លោក​ប្រធានាធិបតី Donald Trump ដើរ​សំដៅ​ទៅ​កាន់​អ្នក​កាសែត នៅ​មុន​ពេល​លោក​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ប្រធានាធិបតី Marine One ទៅ​កាន់​មូលដ្ឋាន​យោធា​ផ្លូវអាកាស​នៅ​រដ្ឋ Maryland ថ្ងៃ​ទី ២១ ខែកញ្ញា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី Donald Trump ដើរ​សំដៅ​ទៅ​កាន់​អ្នក​កាសែត នៅ​មុន​ពេល​លោក​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ប្រធានាធិបតី Marine One ទៅ​កាន់​មូលដ្ឋាន​យោធា​ផ្លូវអាកាស​នៅ​រដ្ឋ Maryland ថ្ងៃ​ទី ២១ ខែកញ្ញា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​សេតវិមាន ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ជួប​ជាមួយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង ៥ នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​លោក សម្រាប់​ជំនួស​តំណែង​ចៅក្រម​តុលាការ​កំពូល​របស់​អ្នកស្រី Ruth Bader Ginsburg ដែល​បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន។

អ្នកស្រី Ruth Bader Ginsburg អាយុ ៨៧ ដែល​ជា​និមិត្តរូប​នៃ​សេរីភាព បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ប្រយុទ្ធ​តតាំង​ជាមួយ​ជំងឺ​មហារីក​អស់​រយៈពេល​ជា​យូរ​មក។ លោក Trump បាន​និយាយ​ថា លោក​នឹង​ប្រកាស​អំពី​អ្នក​ដែល​លោក​នឹង​តែងតាំង បន្ទាប់​ពី​ពិធី​បុណ្យ​សព​របស់​អ្នកស្រី Ginsburg នៅ​ចុង​សប្ដាហ៍​នេះ។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទីក្រុង Dayton រដ្ឋ Ohio លោក Trump បាន​និយាយ​ថា លោក​នឹង​ប្រកាស​អំពី​ជម្រើស​របស់​លោក​ប្រហែលជា​នៅ​ថ្ងៃ​សុក្រ ឬ​ក៏​ថ្ងៃ​សៅរ៍​ខាង​មុខ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «អ្នក​នោះ​គឺ​ជា​ស្ត្រី​ដ៏​ពូកែ​ម្នាក់»។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ពី​ឈ្មោះ​អ្នកស្រី Amy Coney Barret និង​ឈ្មោះ​អ្នកស្រី Barbara Lagoa នៅ​ពេល​ដែល​លោក​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ Marine One នៅ​វាល​ស្មៅ​ខាង​ត្បូង​ក្នុង​បរិវេណ​សេតវិមាន។ ប៉ុន្តែ​លោក​មិន​មាន​បញ្ជាក់​អំពី​ជំនួប​របស់​លោក​ជាមួយ​អ្នកស្រី Barret ទេ។

ទាំង​អ្នកស្រី Barret អាយុ ៤៨ ឆ្នាំ កាន់​សាសនា​គ្រិស្ដ​និកាយ​កាតូលិក​មកពី​រដ្ឋ​ភាគ​កណ្ដាល​ខាង​ជើង និង​អ្នកស្រី Lagoa អាយុ ៥២ ឆ្នាំ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​គុយបា​មកពី​រដ្ឋ Florida សុទ្ធតែ​ជា​អ្នក​អភិរក្ស​និយម ដែល​លោក Trump បាន​តែងតាំង​ឲ្យ​កាន់​តំណែង​ជា​ចៅក្រម​ក្នុង​តុលាការ​ឧទ្ធរណ៍​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

បេក្ខជន​ដែល​លោក Trump ពិចារណា​ទៀត​នោះ​គឺ​អ្នកស្រី​ចៅក្រម Joan Larsen នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មណ្ឌល​ទី ៦ អ្នកស្រី​ចៅក្រម Allison Jones Rushing នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មណ្ឌល​ទី ៤ និង​ទីប្រឹក្សា​រង​សេតវិមាន​អ្នកស្រី Kate Todd៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG