ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់​លោកស្រី Ginsburg បណ្ដាល​ឲ្យ​មាន​ការ​កើនឡើង​នូវ​ការ​ឧបត្ថម្ភ​ប្រាក់​ដល់​គណបក្ស​ប្រជាធិបតេយ្យ


ពលរដ្ឋប្រមូលផ្តុំគ្នានៅមុខតុលាការកំពូលដើម្បីបង្ហាញការគោរពដល់អ្នកស្រីចៅក្រមតុលាការកំពូល Ruth Bader Ginsburg ដែលបានទទួលមរណភាព នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គណបក្ស​ប្រជាធិបតេយ្យ​រៃ​អង្គាស​ប្រាក់​បាន​ជាង ៧១ លាន​ដុល្លារ ក្រោយ​ពេល​មរណភាព​របស់​ចៅក្រម​តុលាការ​កំពូល​លោកស្រី Ruth Bader Ginsburg។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ចំនួន​ប្រាក់​ដ៏​ច្រើន​សន្ធឹក​នេះ បង្ហាញ​ថា ការ​ស្លាប់​របស់​ចៅក្រម​តុលាការ​កំពូល​សេរី​និយម​ដែល​មនុស្ស​ជា​ច្រើន​គោរព និង​ការ​តទល់គ្នា​លើ​រឿង​តែងតាំង​អ្នក​ដែល​ត្រូវ​ជំនួស​លោកស្រី​នៅ​ពេល​ខាង​មុខ​នេះ បាន​បំផុស​ទឹកចិត្ត​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​រួច​ស្រេច​ទៅ​ហើយ។

ប្រាក់​ចំនួន​ជាង ៧១ លាន​ដុល្លារ ត្រូវបាន​រៃអង្គាស​បាន​នៅ​ត្រឹម​ម៉ោង ៩ យប់ ថ្ងៃ​សៅរ៍ គឺ​ក្រោយ​ការ​ស្លាប់​របស់​លោកស្រី Ginsburg កាល​ពី​ថ្ងៃ​សុក្រ។

ចំនួន​ប្រាក់​សរុប​ដែល​អង្គាស​បាន​នេះ​ត្រូវបាន​ប្រកាស​នៅ​លើ​គេហទំព័រ ActBlue របស់​គណបក្ស​ប្រជាធិបតេយ្យ។

យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ ២០២០ នេះ រៃអង្គាស​បាន​ប្រាក់​យ៉ាង​ច្រើន​លើស​ពេល​មុនៗ​ទាំងអស់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG