ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោកស្រី Clinton វាយ​ប្រហារ​បុគ្គលិកលក្ខណៈ​គ្នា​ទៅ​វិញ​ទៅមក​


បេក្ខជន​ប្រធានាធិបតីគណ​បក្ស​សាធារណ​រដ្ឋ​លោក​ Donald Trump ស្តាប់​ចម្លើយ​របស់​អ្នក​ស្រី​ Hillary Clinton បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុង​ការ​ជជែក​ស៊ូ​មតិ​ សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ នៅ St. Louis រដ្ឋ Missouri សហរដ្ឋអាមេរិកកាលពី​ថ្ងៃទី​០៩ តុលា ២០១៦។
បេក្ខជន​ប្រធានាធិបតីគណ​បក្ស​សាធារណ​រដ្ឋ​លោក​ Donald Trump ស្តាប់​ចម្លើយ​របស់​អ្នក​ស្រី​ Hillary Clinton បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុង​ការ​ជជែក​ស៊ូ​មតិ​ សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ នៅ St. Louis រដ្ឋ Missouri សហរដ្ឋអាមេរិកកាលពី​ថ្ងៃទី​០៩ តុលា ២០១៦។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ទីក្រុង Aleppo ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី «ជា​ទូទៅ​បាន​ដួល​រលំ»។ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ ពេល​ដែល​លោក និង​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​តំបន់​សុវត្ថិភាព ដើម្បី​ជួយ​ការពារ​ជន​ស៊ីវិល។

បេក្ខជន​ទាំង​ពីរ​លើក​ឡើង​ដូច្នេះ ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​ពិភាក្សា​តស៊ូមតិ​គ្នា​ជុំទី​ពីរ ក្នុង​ចំណោមការ​ពិភាក្សា​តស៊ូមតិ​ទាំង​បី​លើក នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Trump បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្សេងៗ ដូចជា​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​តំបន់​សុវត្ថិភាព​នានា និង​បាន​ចោទ​ប្រកាន់​ជា​ថ្មី​ម្ដង​ទៀត​ដល់​តួនាទី​របស់​លោកស្រី Clinton នៅ​ក្នុង​វិស័យ​ការបរទេស​សហរដ្ឋ​អាមេរិក ពេល​ដែល​លោកស្រី​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក Barack Obama ជា​ប្រធានាធិបតី ថា​បាន​ជួយ​ដឹកនាំ​ឲ្យ​មាន​ការ​កើត​ឡើង​នូវ​ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម។

លោកស្រី Clinton ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​នឹង​បង្កើត​តំបន់​ដែល​គ្មាន​ការ​ហោះហើរ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោកស្រី​បាន​បន្ថែម​ថា មនុស្ស​ជា​ច្រើន​បាន​រងគ្រោះ​ដោយសារតែ «ភាព​គឃ្លើន​របស់​ប្រទេស​រុស្ស៊ី»។

លោកស្រី​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «កងកម្លាំង​អាកាស​រុស្ស៊ី​បាន​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ដើម្បី​បំផ្លាញ​ទីក្រុង Aleppo ក្នុង​គោលបំណង​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ស៊ីរី​ចុងក្រោយ ដែល​កំពុង​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក Assad»។

បេក្ខជន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ដេញដោល​តទល់​គ្នា​លើក​ចុងក្រោយ​នៅ​ថ្ងៃ​ទី ១៩ ខែ​តុលា ខាង​មុខ​នេះ៕

XS
SM
MD
LG