ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Clinton ​និង​លោក Trump ​ជួប​គ្នា​ជាលើក​ទី​២​នៅ​ថ្ងៃ​អាទិត្យ​នេះ


បេក្ខជន​ប្រធានាធិបតីគណបក្ស​សាធារណ​រដ្ឋលោក Donald Trump (ស្តាំ) និង​បេក្ខជន​គណបក្ស​ប្រធាធិបតេយ្យ​អ្នកស្រី Hillary Clinton (ឆ្វេង)
បេក្ខជន​ប្រធានាធិបតីគណបក្ស​សាធារណ​រដ្ឋលោក Donald Trump (ស្តាំ) និង​បេក្ខជន​គណបក្ស​ប្រធាធិបតេយ្យ​អ្នកស្រី Hillary Clinton (ឆ្វេង)

លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបេតយ្យ​ហើយ​នឹង​លោក Donald Trump បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្សសាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ជួប​គ្នានៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ផ្សាយ​តាម​ទូរទស្សន៍ជុំទី២​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។

ចាប់​តាំង​ពី​ការ​ជជែក​ដេញ​ដោល​លើក​ទី​មួយ​របស់​អស់​លោក ​ទស្សនិកជន​ជា​ច្រើន​បាន​ចាត់ទុក​ថា​លោកស្រីគ្លីនតុន​ ​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ជុំ​ទី​១ ​លោក Trump ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ព្រួយ​កង្វល់​មួយ​ចំនួន​របស់​ពួក​អ្នក​បោះឆ្នោត​ រួម​មានបញ្ហា​អំពី​ការ​មិន​បាន​បង់​ពន្ធ​សហព័ន្ធ​របស់​លោក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ក៏ប៉ុន្តែ ​បញ្ហា​ទាំង​នោះ ​បាន​ត្រូវ​ទុក​ចោល​មួយ​ឡែក​ដោយ​មាន​ការ​បញ្ចេញកាល​ពី​ថ្ងៃ​សុក្រពី​អត្ថាធិប្បាយ​ដោយ​ប្រើ​ពាក្យអាសគ្រាម​របស់លោកអំពីស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុងកាសែត​វីដេអូ​កាល​ពី​១១ឆ្នាំ​មុន។

ចំពោះ​លោកស្រី​គ្លីនតុន​វិញ ​លោកស្រី​ទំនង​ជាត្រូវ​ឆ្លើយ​អត្ថាធិប្បាយបញ្ចេញ​ដោយ​ប្រព័ន្ធ WikiLeaks ​ដែល​បាន​បង្ហាញ​ថា ​លោក​ស្រីជួនកាលប្រកាន់ជំហរ​ជា​សាធារណៈ ​ហើយ​ពេលខ្លះបាន​បង្ហាញ​ជំហរផ្ទុយជាលក្ខណ​ឯកជន​លើបញ្ហា​ជា​ច្រើន ​រួមមាន​ពាណិជ្ជកម្ម​ហើយ​នឹង​ការទាក់​ទង​របស់​លោកស្រី​ជាមួយ​ក្រុមហ៊ុន Wall Street ជាដើម។ ​ការ​ស្ទង់​មតិ​សាធារណៈ ​បានឲ្យ​ដឹង​ថា ​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​ធំ ​បាន​ចោទ​សួរ​ពី​ភាព​ទុកចិត្ត​បាន​របស់​លោកស្រី ​ហើយ​ការ​ស្ទង់​មតិទាំង​នោះ ​បាន​ត្រូវ​ធ្វើ​ឡើង​មុនពេល​នៃ​ការបញ្ចេញ​របស់​ប្រព័ន្ធ WikiLeaks ​កាល​ពី​ថ្ងៃ​សុក្រ។

​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ជាឱកាស​មួយ​សម្រាប់​លោកស្រី គ្លីនតុន​ដើម្បី​បង្ហាញ​ «រូប​រាងជា​ប្រធានា​ធិបតី» ដែល​គូ​ប្រកួត​ប្រជែង​របស់​លោកស្រីថា ​លោក​ស្រី​មិនអាច​ធ្វើ​បាននោះ។ ​ពលរដ្ឋ​ទាំងអស់​នឹងចាំមើល​លោកស្រី​គ្លីនតុន​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​នៅ​ទីក្រុងSt. Louis រដ្ឋMissouri ដើម្បី​មើល​ថា​តើលោកស្រី​នឹង​ចោទ​សួរលោក​ Trumpយ៉ាង​ដូចម្តេច​អំពីការ​និយាយ​ពាក្យ​អាសគ្រាម​ហើយ​នឹង​ដំណោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​លោក​នោះ។

លោក Trumpមានឱកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ដោះ​ស្រាយ​នូវ​កង្វល់​របស់​គណបក្ស​លោក​អំពី​អាកប្បកិរិយា​របស់​លោក ភាព​ឆេវឆាវ​របស់​លោក​ហើយ​នឹង​សមត្ថភាព​របស់​លោក​ដើម្បីកាន់​ដំណែងជា​ប្រធានា​ធិបតី​នោះ៕

XS
SM
MD
LG