ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump លុបចោល​ដំណើរទស្សនកិច្ច​ទៅ​ដាណឺម៉ាក​ដោយសារ​បញ្ហា​ទិញដូរកោះ Greenland


រូបភ្ជាប់គ្នា ដែលមានប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីដាណឺម៉ាកលោកស្រី Mette Frederiksen។
រូបភ្ជាប់គ្នា ដែលមានប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីដាណឺម៉ាកលោកស្រី Mette Frederiksen។

លោកស្រី Frederiksen បាន​ប្រាប់សារព័ត៌មាន Sermitsiaq នៅ​អំឡុងពេល​លោកស្រី​ធ្វើ​ទស្សនកិច្ច​នៅកោះ Greenland ថា «កោះGreenland មិនមែន​សម្រាប់​លក់​ដូរ​ទេ។ Greenland មិនមែន​ជា​របស់​ដាណឺម៉ាក​ទេ។ Greenland ជា​របស់ Greenland។ ខ្ញុំ​សង្ឃឹម​យ៉ាងមុតមាំ​ថា​បញ្ហា​នេះ​មិនមែន​ជា​រឿង​ធំ​ដុំ​ទេ»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​លុបចោល​កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ប្រទេសដាណឺម៉ាក​ ដោយសារ​តែ​លោកស្រី​នាយករដ្ឋមន្រ្តី​នឹង​មិន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការលក់កោះ Greenland​ ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក​ទេ។

លោក Trump បាន​បង្ហោះសារ​នៅលើ Twitter ថា «ដាណឺម៉ាក​គឺ​ជា​ ប្រទេសពិសេស​ដែល​មាន​ពលរដ្ឋ​ល្អៗ ប៉ុន្តែ​ផ្អែក​លើ​អត្ថាធិប្បាយ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី Mette Frederiksen ថា ​លោកស្រី​គ្មាន​ចំណាប់អារម្មណ៍​ក្នុង​ការពិភាក្សា​អំពី​ការទិញ​ដូរ​កោះ Greenland នោះ ខ្ញុំ​នឹង​ពន្យាពេល​កិច្ចប្រជុំ​របស់យើង​រយៈពេល​ពីរសប្តាហ៍ ​ហើយ​នឹង​កំណត់​ពេលប្រជុំ​ទៅ​ពេល​ក្រោយ​ទៀត»។

លោក Trump ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Frederiksen ចំពោះ​ការរក្សា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ល្អ​និង​កិច្ចប្រឹងប្រែង​នានា​សម្រាប់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដាណឺម៉ាក។

នាពេលថ្មីៗនេះ​ លោក Trump​ បាន​បង្ហើប​ឲ្យ​ដឹង​អំពី​គំនិត​ចង់​ទិញ​កោះ Greenland​ ពី​ប្រទេសដាណឺម៉ាក ដោយ​លោក​បាន​និយាយ​កាល​ពីថ្ងៃអាទិត្យ​ថា​ ប្រទេស​ដាណឺម៉ាក់​ជា​អ្នកគ្រប់គ្រង​កោះ​មួយ​នេះ​ ហើយ​យើង​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏ល្អ​ជាមួយ​នឹង​ដាណឺម៉ាក»។

ក្រុមមន្រ្តី​នៅ​ប្រទេសដាណឺម៉ាក​ និង​មន្ត្រី​នៅ​កោះ Greenland​ ភ្លាមៗ​បាន​ឆ្លើយតបវិ​ញថា​ កោះ Greenland មិនមែន​សម្រាប់​លក់​ដូរ​ទេ។

លោកស្រី Frederiksen បាន​ប្រាប់សារព័ត៌មាន Sermitsiaq នៅ​អំឡុងពេល​លោកស្រី​ធ្វើ​ទស្សនកិច្ច​នៅកោះ Greenland ថា «កោះGreenland មិនមែន​សម្រាប់​លក់​ដូរ​ទេ។ Greenland មិនមែន​ជា​របស់​ដាណឺម៉ាក​ទេ។ Greenland ជា​របស់ Greenland។ ខ្ញុំ​សង្ឃឹម​យ៉ាងមុតមាំ​ថា​បញ្ហា​នេះ​មិនមែន​ជា​រឿង​ធំ​ដុំ​ទេ»។

លោក Trump បាន​ទទួល​ការអញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេសដាណឺម៉ាកនៅដើម​ខែកញ្ញា​ខាងមុខ​នេះ​ ប៉ុន្តែ​អ្នកនាំពាក្យ​សេតវិមាន​លោក Judd Deere​ បាន​អះអាង​កាល​ពី​ល្ងាចថ្ងៃអង្គារថា​ ដំណើរទស្សនកិច្ច​នោះ​ត្រូវ​បាន​លុប​ចោល​ហើយ៕

XS
SM
MD
LG