ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ហៅ​គម្រោង​របស់​រដ្ឋសភា​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ហិរញ្ញវត្ថុ​របស់​លោក​ថា​ ជា​ការ​បំពាន​លើ​ប្រធានាធិបតី


រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Donald Trump 
រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Donald Trump 

លោក Trump មាន​បំណង​សំដៅ​លើ​លោក Adam Schiff ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ។ លោក Adam Schiff ជា​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អ្នក​រិះគន់​ដ៏​ចម្បង​លើ​លោក Trump។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា គ្មាន​មូលដ្ឋាន​ណា​មួយ​សម្រាប់​គណៈកម្មាធិការ​ផ្លូវ​ច្បាប់​ដ៏​មាន​អំណាច​ណា​មួយ​ដើម្បី​ស៊ើប​អង្កេត​លើ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​របស់​លោក​នោះ​ទេ។

លោក Trump បាន​ឆ្លើយតប​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ម្នាក់​សួរ​លោក​អំពី​ការ​សម្រេច​របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​ដើម្បី​ស៊ើប​អង្កេត​លើ​ហិរញ្ញវត្ថុ​របស់​លោក យ៉ាង​ដូច្នេះ​ថា៖ «គ្មាន​អ្នក​នយោបាយ​ណា​ម្នាក់​ត្រូវ​ឆ្លងកាត់​ដូច​នេះ​ទេ។ ករណី​នេះ​គឺ​ហៅ​ថា ការ​បំពាន​លើ​ប្រធានាធិបតី។ វា​ជា​រឿង​អកុសល ហើយ​វា​ពិតជា​ប៉ះពាល់​ដល់​ប្រទេស​របស់​យើង»។

លោក Trump មាន​បំណង​សំដៅ​លើ​លោក Adam Schiff ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ។ លោក Adam Schiff ជា​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អ្នក​រិះគន់​ដ៏​ចម្បង​លើ​លោក Trump។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Adam Schiff បាន​ប្រកាស​ថា បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណបក្ស​ប្រជាធិបតេយ្យ នឹង​ពង្រីក​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ផុត​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅ​ទៀត ហើយ​នឹង​ពិនិត្យ​លើ​ថា​តើ​ក្ដី​បារម្ភ​របស់​លោក Trump លើ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​របស់​លោក​កំពុង​ដឹក​មុខ​ការ​សម្រេចចិត្ត​ផ្នែក​គោល​នយោបាយ​របស់​លោក និង​សកម្មភាព​ផ្សេងៗ​ទៀត​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី ឬ​ក៏​យ៉ាង​ណា​នោះ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ គណៈកម្មាធិការ​នេះ​បាន​បោះ​ឆ្នោត​បញ្ជូន​អត្ថបទ​កិច្ច​សម្ភាសន៍​ចំនួន​ជាង ៥០ អំពី​ការ​ស៊ើប​អង្កេត​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិកទៅ​ឲ្យ​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller៕

XS
SM
MD
LG