ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ហៅ​សកម្មភាព​ឆែកឆេរ​នៅក្នុង​ការិយាល័យ​មេធាវី​របស់​លោក​ថា​ជា «សកម្មភាព​គួរ​ឲ្យ​អាម៉ាស»


លោកMichael Cohen មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។
លោកMichael Cohen មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នៅ​មិន​ទាន់​សម្រេចចិត្ត​ថា​តើ​លោក​មាន​បំណង​បណ្តេញ​លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​ ដែល​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ខឹងសម្បារ​បន្ទាប់​ពី​បាន​ទទួល​ដីកា​តុលាការ​ចុះឆែកឆេរ​ការិយាល័យ​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក។

លោក Trump បាន​ហៅ​សកម្មភាព​ចូល​ឆែកឆេរ​របស់​លោក Mueller ថា​ជា «ស្ថានភាព​គួរ​ឲ្យ​អាម៉ាស» ជា​ការ «វាយប្រហារលើ​ប្រទេស​ជាតិ» និង «ជា​រឿង​អយុត្តិធម៌»។ លោក Trump បាន​និយាយ​ថា «ហេតុអ្វី​ខ្ញុំ​មិន​ដក​តំណែង​លោក Muller។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​ ហើយ​យើង​នឹង​ឃើញ​នូវ​អ្វី​ដែល​នឹង​កើតឡើង​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នេះ​ជា​ស្ថានភាព​ដ៏​អាក្រក់​មួយ​នៅ​ពេល​ដែល​អ្នក​ក្រលេក​មើល​ឃើញ​ពី​អ្វី​ដែល​កើតឡើង។

ហើយ​មនុស្ស​ជាច្រើន​បាន​និយាយ​ថា​អ្នក​គួរ​តែ​ដកតំណែង​លោក Muller ចេញ។ ពួកគេ​នៅ​តែ​រក​មិន​ឃើញ​អ្វី​ទាល់​តែ​សោះ»។

ប៉ុន្តែ​ការស៊ើប​អង្កេត​នៅ​តែ​បន្ត​ធ្វើ​ឡើង​ ហើយ​រដ្ឋអាជ្ញា​ពិសេស​មិន​បាន​ឆ្លើយតប​ជា​សាធារណៈ​អំពី​ការ​លើកឡើង​របស់​លោក Trump នោះ​ទេ។

សារព័ត៌មាន Washington Post កាល​ពី​ថ្ងៃចន្ទ​បាន​រាយការណ៍​ថា​ លោក Cohen «ស្ថិត​ក្រោម​ការស៊ើបអង្កេត​លើ​បទចោទ​កេង​បន្លំ​ធនាគារ​ បន្លំ​ផ្ទេរប្រាក់​ និង​បំពាន​ហរិញ្ញវត្ថុ​នៃ​យុទ្ធនាការ​បោះឆ្នោត។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ។

FBI បាន​ឆ្មក់​ចូល​ការិល័យ​របស់​លោក Cohen ក្នុង​ទីក្រុង​ញ៉ូវយ៉ក​កាល​ពី​ថ្ងៃចន្ទ​ និង​បាន​រឹបអូស​ឯកសារ​មួយ​ចំនួន​ រួមទាំង​ឯកសារ​ពាក់ព័ន្ធ​នឹង​បទចោទ​រឿង​អាស្រូវ​របស់​លោក Trump ជាមួយ​នឹង​តារា​ភាពយន្ត​វ័យ​ក្មេង​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG