ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​បញ្ចេញ​កំណត់ហេតុ​ដ៏​ចម្រូងចម្រាស​ទៅ​លើ​ការ​ស៊ើបអង្កេត​របស់ FBI


លោក Devin Nunes ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា អញ្ជើញ​ទៅ​ដល់​កិច្ចប្រជុំ​បិទ​ទ្វារ​មួយ​ នៅ​ក្នុង​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។

សេតវិមាន​បាន​បញ្ចេញ​កំណត់ហេតុ​សភា​មួយ​ដែល​ត្រូវ​បាន​កែប្រែ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទទួល​ខុសត្រូវ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ចោទប្រកាន់​ប៉ូលិស FBI លើ​ការ​ឈ្លប​យកការណ៍​ដោយ​បំពាន។

កំណត់ហេតុ​នោះ​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃ​សៅរ៍ បី​សប្តាហ៍​បន្ទាប់​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​នេះ​បាន​បោះឆ្នោត​ដើម្បី​បញ្ចេញ​ឯកសារ​មួយ​ដែល​ចងក្រង​ដោយ​សមាជិក​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សភា​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​លោក Devin Nunes ជា​ប្រធាន។

ការ​បញ្ចេញ​កំណត់ហេតុ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​រវាង​ប៉ូលិស FBI និង​លោក​សមាជិក​សភា​ជាន់ខ្ពស់ ​Adam Schiff ​នៃ​រដ្ឋ California ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​នេះ ជុំវិញ​ថា​តើ​ព័ត៌មាន​អ្វី​ដែល​មិន​គួរ​បញ្ចេញ​ជា​សាធារណៈ​នោះ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​កម្មវិធី Justice with Judge Jeanine របស់​ទូរទស្សន៍ Fox News លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និយាយ​ថា កំណត់ហេតុ​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ «គ្មាន​ន័យ​អ្វី​ទាំង​អស់‍»។ ​

លោក​ ត្រាំ បាន​ថ្លែង​ប្រាប់អ្នកស្រី Jeanine Pirro ថា «អ្នក​ឃើញ​អ្វី​ដែល​លោក Adam Schiff ធ្វើ។ លោក​បាន​បើក​កិច្ចប្រជុំ​មួយ ហើយ​លោក​បាន​ចាកចេញ​ពី​កិច្ចប្រជុំ​នោះ​ និង​បាន​ហៅ​អ្នក​កាសែត​។​ ក្រោយ​មក​បាន​បន្តិច​ ពួកគេ​មាន​ព័ត៌មាន ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ទេ។ វា​ប្រហែល​ជា​ខុស​ច្បាប់‍»៕

XS
SM
MD
LG