ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​​ថា​ការ​បញ្ឈប់​លោក​ McCabe អនុ​ប្រធាន​ FBI គឺ​ជា​ថ្ងៃដ៏ល្អ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​


អនុ​ប្រធាន​ FBI លោក Andrew McCabe ស្តាប់​ការ​ថ្លែង​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី​១១ ឧសភា ២០១៧។
អនុ​ប្រធាន​ FBI លោក Andrew McCabe ស្តាប់​ការ​ថ្លែង​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី​១១ ឧសភា ២០១៧។

លោករដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា. Jeff Sessions បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​យប់ថ្ងៃ​សុក្រថា​លោក​ Andrew McCabe អតីត​នាយក​រង​ការិយាល័យ​ FBI បានត្រូវ​ដក​ចេញ​ពី​តំណែង​ហើយ។​

លោក Sessions បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា «ផ្អែកលើ​របាយការណ៍​នៃ​អគ្គាធិការ​ ការ​រក​ឃើញ​ដោយ​ការិយាល័យ​ផ្នែក​ការ​ទទួល​ខុសត្រូវខាង​វិជ្ជាជីវៈរបស់ FBI និង​អនុសាសន៍​នៃមន្ត្រី​ជាន់ខ្ពស់ប្រចាំ​អាជីព​នៃក្រសួង​យុត្តិធ៌ម ខ្ញុំ​បញ្ឈប់ការងាររបស់​លោក Andrew McCabe ដោយ​ចូល​ជា​ធរមាន​ជាបន្ទាន់»។

ប្រធានាធិបតី Donald Trump បាននិយាយ​អំពី​ការបណ្តេញលោក​ McCabe ចេញ​ពី​តំណែងតាម​ Twitter ថា​ «Andrew McCabe បានត្រូវ​ដក​ចេញ​ពី​តំណែងនេះ​ជា​ថ្ងៃ​អស្ចារ្យមួយ​សម្រាប់ពួកបុរស​និង​ក្រុម​ស្ត្រី​ដែល​ឧស្សាហ៍ធ្វើការ​ងារនៅ​ក្នុង​ FBI-នេះ​ជាថ្ងៃ​អស្ចារ្យ​មួយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។ លោក James Comey ធ្លាប់ជា​ចៅហ្វាយ​នាយ​របស់​គាត់​ហើយ​បានធ្វើឱ្យ​ McCabe ដូច​ជា​កុមារា​អ្នកចម្រៀង​ជា​ក្រុម​។ គាត់​ដឹង​ទាំងអស់អំពី​ការ​និយាយ​កុហកនិង​អំពើពុក​រលួយ​នៅ​ក្នុង​កម្រិត​ខ្ពស់បំផុត​នៃ FBI»។

លោក McCabe ដែលធ្លាប់​កាន់តំណែង​ទី​ពីរ​នៅក្នុង​ការិយាល័យ FBI ដែល​ប្រធានាធិបតី​ Donald Trump បានរិះគន់​ជា​សាធារណៈអំពីការ​លម្អៀង​ខាង​នយោបាយ​និង​បានត្រូវ​រាយការណ៍ថា​នឹង​ត្រូវដក​ចេញពី​តំណែង​ បាន​លាលែង​ចេញ​ពី​តំណែង​ពី​ FBI កាល​ពី​ថ្ងៃ​ទី៣០ខែ​មករា។ លោក​បានគ្រោង​ចូលនិវត្តន៍​នៅ​ថ្ងៃ​អាទិត្យដែល​ជា​ថ្ងៃ​កំណើតរបស់​លោក​ដោយ​ទទួល​ប្រាក់​បំណាច់​ទាំង អស់។ ​ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏នៅ​ពេល​នះ​ដែល​លោកបានត្រូវ​ដក​ចេញ​ពី​តំណែង​ ប្រាក់សោធន​និវត្តន៍ខ្លះ​ឬ​ទាំង​អស់​របស់លោក​អាច​មានភាព​ប្រថុយ​ប្រថាន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅក្រោយ​សេចក្តី​ប្រកាសរបស់​លោក Sessions លោក McCabe បានថ្លែង​ថា «ការវាយ​ប្រហារ​លើភាព​ឱ្យ​ជឿទុកចិត្តបានរបស់​ខ្ញុំជា​ផ្នែក​មួយ​នៃ​ការ​ខិតខំប្រឹងប្រែង​ខ្លាំង​មួយ​ មិនមែន​គ្រាន់​តែ​បង្កាច់បង្ខូច​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​ធ្វើ​ឱ្យ​ខូច​ឈ្មោះ FBI ក្រុម​ពង្រឹង​ច្បាប់និង​ពួក​អ្នក​ស៊ើបការ​សម្ងាត់​ប្រចាំ​អាជីព​ជា​ទូទៅ​ថែម​ទៀតផងដែរ»៕

XS
SM
MD
LG