ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំអំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​ទី​មួយ​របស់​លោក


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើ​កាយវិការ​នៅ​ពេល​លោក​បញ្ចប់​ការ​ថ្លែង​អំពី​ស្ថានភាព​សហព័ន្ធ​ នៅ​បន្ទប់​សភា​នៃ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០១៨។
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើ​កាយវិការ​នៅ​ពេល​លោក​បញ្ចប់​ការ​ថ្លែង​អំពី​ស្ថានភាព​សហព័ន្ធ​ នៅ​បន្ទប់​សភា​នៃ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ មករា ២០១៨។

នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​ទី​មួយ​របស់គាត់​កាល​ពី​ថ្ងៃ​អង្គារ​ប្រធានាធិបតីស.រ.អា. ​ដូណាល់ ត្រាំ​ បាន​អំពាវ​នាវ​ឱ្យ​មាន​ឯកភាព​និង​បាន​និយាយ​អំពី​អ្វី​ដែល​លោក​ឃើញ​ថា​ ជា​សមិទ្ធិផល​ក្នុង​គោលន​យោបាយ​ការ​បរទេស​និង​សេដ្ឋកិច្ច។

ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ បាន​និយាយ​ថា៖ «នៅ​យប់​នេះ​ ខ្ញុំ​អំពាវនាវ​ដល់​យើង​គ្រប់​គ្នា​ឲ្យ​ទុក​ការ​ខ្វែង​គំនិត​គ្នា​ដោយ​ឡែក​ដើម្បី​ស្វែង​រក​មតិ​រួម​និង​ធ្វើ​ឲ្យ​មាន​ឯកភាព​ដែល​យើង​ត្រូវ​ការ​ឲ្យ​មានសម្រាប់​ផ្តល់​អត្ថប្រយោជន៍​ជូន​ប្រជារាស្ត្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​យើង​បម្រើពួក​គេ»។

នៅ​ក្នុង​សុន្ទរកថា​មួយ​មាន​រយៈ​ពេល​៨០​នាទី​ លោក ត្រាំ​ បាន​អំពាវ​នាវ​ដល់​ពួក​សមាជិក​សភា​ឲ្យ​អនុម័ត​សំណើ​របស់​លោកអំពី​ការ​សើរើ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ប្រទេស​ និង​ជួស​ជុល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស។​

ស្តី​ពី​គោលនយោបាយ​ការបរទេស លោក​ ត្រាំ​ បាន​សន្យា​ថា​នឹង​ប្រកាន់​គោល​ជំហរ​មួយ​តឹងរ៉ឹង​ជាង​មុន​ដោយ​និយាយ​ថា​ គាត់​នឹង​ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ​«ភាពខ្ចោះ​ជា​មូលដ្ឋាន»​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​បរមាណូ​អ៊ីរ៉ង់​ និង​បង្ហាញ​ការប្តេជ្ញា​ទាំង​ស្រុងរបស់​អាមេរិកាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​មួយ​ប្រទេស​កូរ៉េខាង​ជើង។​

ប្រធានាធិបតី​ ត្រាំ​ បាន​ថ្លែង​ថា៖ «បទពិសោធន៍​កាល​ពី​អតីតកាល​បាន​បង្រៀន​យើង​ថា​ ការ​ខ្វល់​ខ្វាយ​និងការ​ធ្វើ​សម្បទាន​បាន​នាំ​ឲ្យ​មាន​អំពើ​ឈ្លាន​ពាន​និង​ការ​បង្ក​រឿង​តែ​ប៉ុណ្ណោះ។ ​ខ្ញុំ​នឹង​មិន​ធ្វើ​តាម​កំហុស​របស់​រដ្ឋបាល​កាល​ពី​ពេល​មុនៗ​ទៀត​ទេ​ ដែល​រដ្ឋបាល​នោះ​បាន​នាំ​យើង​ទៅ​កាន់​គោល​ជំហរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់»៕

XS
SM
MD
LG