នៅស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្មកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងចិននោះមានការព្រួយបារម្ភកើតឡើងក្នុងចំណោមក្រុមហ៊ុនបរទេស នៅក្នុងប្រទេសចិន ថាសង្គ្រាមពាណិជ្ជកម្មដែលអាចនឹងកើតឡើងរវាងប្រទេសទាំងពីរ អាចនឹងមានផលប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្កើនសម្ពាធពាណិជ្ជកម្មលើប្រទេសចិន ហើយមន្ត្រីជាន់ខ្ពស់របស់សេតវិមានបានថ្លែងថា មេដឹកនាំសហរដ្ឋអាមេរិក និងបញ្ជាក់ពីការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌» នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធនៅយប់ថ្ងៃអង្គារ។
លោក Trump បានដាក់ចេញរួចមកហើយនូវអ្វីដែលអាចត្រូវបានគេជឿថា ជាការបើកការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម ដែលនាពេលថ្មីៗនេះបានបន្ថែមពន្ធលើការនាំចូលបន្ទះសូឡា និងម៉ាស៊ីនបោកខោអាវ។ វិធានការណ៍បន្ថែមលើវិស័យពាណិជ្ជកម្មនឹងត្រូវប្រកាសឡើងក្នុងពេលឆាប់ៗនេះ។
លោក William Zarit ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅក្នុងប្រទេសចិនបានថ្លែងថា «ប្រសិនបើការណ៍នេះនៅតែបន្តទៅមុខទៀតនោះ ក្រុមមន្ត្រីក្នុងប្រទេសចិនបានប្រាប់ខ្ញុំថា នឹងមានការសងសឹកត្រឡប់ទៅវិញ។ ហើយពួកគេបានប្រាប់ទៅភាគីពាក់ព័ន្ធនានាថា ប្រសិនបើចិនចង់សងសឹកមែននោះ គេនឹងចាត់វិធានការណ៍ដែលមានភាពចាស់ទុំ និងជាក់លាក់ ដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិននោះទេ»។
៧៨ភាគរយនៃអ្នកឆ្លើយសំណួរបានយល់ថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិតជាមានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៥មានត្រឹមតែ៦៤ភាគរយនោះ៕