ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំបន្ទោស​​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ការ​រារាំង​ការ​លុបចោល​ច្បាប់​ថែទាំ​សុខភាព


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្ថិត​នៅ​សេតវិមាន​បន្ទាប់​ពី​សភា​បាន​អនុម័ត​កែ​សម្រួល​ផ្នែក​ខ្លះ​នៃ​ច្បាប់ Obamacare ហើយ​ដាក់​វា​ជា​ផែនការ​សុខភាព​សម្រាប់​គណបក្ស​សាធារណរដ្ឋ។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្ថិត​នៅ​សេតវិមាន​បន្ទាប់​ពី​សភា​បាន​អនុម័ត​កែ​សម្រួល​ផ្នែក​ខ្លះ​នៃ​ច្បាប់ Obamacare ហើយ​ដាក់​វា​ជា​ផែនការ​សុខភាព​សម្រាប់​គណបក្ស​សាធារណរដ្ឋ។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ កំពុង​តែ​បន្ទោស​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​ ចំពោះ​ការ​បដិសេធ​មិន​ជួយ​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការលុប​ចោល​កំណែ​ទម្រង់​ច្បាប់​ថែទាំ​សុខភាព​ជាតិ​របស់​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ ​

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រោង​នឹង​បំពេញ​ទៅ​តាម​ការ​សន្យា​រយៈ​ពេល​៧​ឆ្នាំ​របស់​ខ្លួន ក្នុង​ការលុប​ចោល​ច្បាប់​ថែទាំ​សុខភាព​ដែល​គេ​ស្គាល់​ថា Obamacare។ នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ចំនួន​២​លើ​បណ្តាញ​សង្គម Twitter ​កាល​ពី​ថ្ងៃ​ច័ន្ទ លោក ត្រាំ​ បាន​និយាយ​ថា តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ៖ «មិន​មាន​គោល​នយោបាយ​ឬ​គំនិត​នោះ​ទេ។ អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​ពន្យារ​ពេល​និង​ត្អូញត្អែរ។ ពួកគេ​ជា​អ្នក​គ្រប់​គ្រង​ច្បាប់ ObamaCare‍»។

លោក​បាន​និយាយ​ថា៖ «សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​សម្រេច​ឲ្យ​បាន ដោយ​មិន​ចាំបាច់​មិន​មាន​ការ​ជួយ​ពី​សំណាក់​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ។ មិន​ងាយស្រួល​នោះ​ទេ! ប្រហែល​ជា​ត្រូវ​លុប​ចោល​ច្បាប់ ObamaCare‍ ទាំង​ស្រុង‍»។

លោក ត្រាំ​ បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ជម្លោះ​ខាងផ្លូវ​ច្បាប់​ជុំវិញ​ច្បាប់​នេះ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​ដល់​វិធានការ​ជំនួស​ច្បាប់​ថែទាំ​សុខភាព​ថ្មី សម្រាប់​ការ​វាយតម្លៃ​ជា​ផ្លូវការ​មួយ​នៃ​ផែនការ​ពី​ការិយាល័យ​ចាត់​ចែង​ថវិកា​សភា​ដែល​ឯករាជ្យ។

របាយការណ៍​របស់​ការិយាល័យ​នេះ​ទំនង​ជា​នឹង​ប៉ាន់​ស្មាន​ទៅ​លើ​ថវិកា​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ និង​ព្យាករណ៍​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ត្រូវ​បាត់បង់​ប័ណ្ណ​ធារារ៉ាប់រង​សុខភាព​របស់​ពួកគេ ប្រសិន​បើ​ផែនការ​នេះ​សម្រេច​បាន៕​

XS
SM
MD
LG