ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump វាយប្រហារ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​ការ​តែងតាំង​លោក Pompeo


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ G20 នៅ​ក្នុង​ក្រុង Hamburg កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ G20 នៅ​ក្នុង​ក្រុង Hamburg កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​រិះគន់ពួក​គណបក្ស​ប្រជាធិបតេយ្យ​ថា «ជា​អ្នក​រារាំង» ការ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​តែងតាំង​នាយក CIA លោក Mike Pompeo ដែល​ជា​បេក្ខជន​លោក Trump ជ្រើសរើស​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបទេស។

លោក Pompeo ប្រឈម​នឹង​ការ​ប្រឆាំង​ជា​ខ្លាំង​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់ព្រឹទ្ធសភា​ ដែល​មាន​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​១១នាក់​ និង​គណបក្ស​ប្រជាធិតេយ្យ​១០នាក់។ ការ​បោះឆ្នោត​បាន​រៀបចំ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃចន្ទ។ ប៉ុន្តែ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង១០រូប និង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Rand Paul បាន​ប្រកាស​ថា​ពួកគេ​នឹង​ប្រឆាំង​ការ​តែងតាំង​លោក Pompeo ធ្វើ​ជា​អ្នក​ការទូត​ជាន់​ខ្ពស់។

នៅក្នុង​ការ​ស្តី​បន្ទោស​ដ៏​គម្រ​មួយ​លើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជុំវិញ​ការ​បញ្ជាក់​ពី​ការ​បោះឆ្នោត​សម្រាប់​តំណែង​សន្តិសុខជាតិ​សំខាន់​នេះ​ គណកម្មាធិការ​អាច​ផ្តល់​ការ​មិន​ពេញ​ចិត្តដល់​លោក Pompeo និង​នៅ​តែ​បញ្ជូន​ការ​តែងតាំង​នេះ​ទៅ​ព្រឹទ្ធសភា​ពេញអង្គ​ធ្វើ​ការ​អនុម័ត។ លោក Trump បាន​សរសេរ​ក្នុង Twitter ថា៖ «វា​ពិបាក​ជឿ​ថា អ្នករារាំង​ទាំង​នេះ​ប្រហែល​ជា​បោះឆ្នោត​ប្រឆាំង​នឹង​ការ​តែងតាំង​លោក Mike Pompeo ធ្វើ​ជា​រដ្ឋមន្រ្តី​កាបរទេស។ គណបក្ស​ប្រជាធិបតេយ្យ​នឹង​មិន​យល់​ព្រម​តែងតាំង​មនុស្ស​ល្អ​រាប់រយ​នាក់​ រួម​ទាំង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​ផងដែរ។ ពួកគេ​កំពុង​ពន្យា​ពេល​ដំណើរការ​អនុម័ត​ឲ្យ​ដល់​ទី​បំផុត​នៅ​គ្រប់​រឿង​ទាំងអស់។ ការណ៍​នេះ​មិន​ដែល​កើតឡើង​ពី​មុន​ពេល​ទេ។ យើង​ត្រូវ​ការ​អ្នក​សាធារណរដ្ឋ​បន្ថែម​ទៀត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG