ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​គម្រោង​ចែកចាយ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ជាង ១៥០​លាន​ឧបករណ៍​ដែល​ផ្តល់​លទ្ធផល​លឿន

លោក​ប្រធានាធិបតី Donald Trump ដើរចេញ​ពី​វេទិកា បន្ទាប់ពី​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយ​ស្តីអំពី​យុទ្ធសាស្រ្ត​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ ដែល​បាន​ធ្វើឡើង​នៅ​សួន​កុលាប​នៃ​សេតវិមាន កាលពី​ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​សួន​កុលាប​នៃ​សេតវិមាន លោក Trump បាន​ហៅ​គម្រោង​ខាង​លើ​នេះ​ថា​ ជា«ការ​ពង្រីក​ទ្រង់ទ្រាយ​ធំ និង​មិន​ធ្លាប់​មាន» នៃ​សមត្ថភាព​នៃ​ការ​ធ្វើ​តេស្ត «ច្រើន​ជាង​ទ្វេ​ដង​នៃ​ការ​ធ្វើ​តេស្ត​ដែល​បាន​ធ្វើ​រួច​ហើយ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​អំពី​គម្រោង​ចែកចាយ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បាន​លទ្ធផល​លឿន ចំនួន ១៥០ លាន​ឧបករណ៍ និង​បាន​ជំរុញ​អភិបាល​រដ្ឋ​នានា​ឲ្យ​ប្រើ​ឧបករណ៍​ទាំង​នេះ ​ដើម្បី​បើក​សាលារៀន​ឡើង​វិញ។

លោក Trump បាន​ប្រកាស​ដូច្នេះ ស្រប​ពេល​ដែល​មាន​ការ​រាយការណ៍​ថា សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​ការងារ​ពិសេស​របស់​លោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ សម្ដែង​ការ​ព្រួយ​បារម្ភ​ថា លោក​កំពុងតែ​ទទួល​បាន​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​ជំងឺ​រាតត្បាត​នេះ។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​សួន​កុលាប​នៃ​សេតវិមាន លោក Trump បាន​ហៅ​គម្រោង​ខាង​លើ​នេះ​ថា​ ជា«ការ​ពង្រីក​ទ្រង់ទ្រាយ​ធំ និង​មិន​ធ្លាប់​មាន» នៃ​សមត្ថភាព​នៃ​ការ​ធ្វើ​តេស្ត «ច្រើន​ជាង​ទ្វេ​ដង​នៃ​ការ​ធ្វើ​តេស្ត​ដែល​បាន​ធ្វើ​រួច​ហើយ»។

លោក Trump បាន​និយាយ​ថា «ឧបករណ៍​ធ្វើ​តេស្ត​ចំនួន ៥០ លាន នឹង​ត្រូវ​ផ្ដល់​ជូន​សហគមន៍​ងាយ​រងគ្រោះ​បំផុត» ហើយ «១០០ លាន​ទៀត​ នឹង​ត្រូវ​ផ្ដល់​ជូន​ទៅ​តាម​រដ្ឋ និង​ដែនដី​នីមួយៗ ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ច​ប្រឹងប្រែង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ និង​នៅ​តាម​សាលារៀន​ឲ្យ​បាន​លឿន ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

រដ្ឋបាល​របស់​លោក Trump កំពុង​លើក​ទឹកចិត្ត​ឲ្យ​សាលារៀន​នានា​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​របស់​ក្រុមហ៊ុន Abbott Laboratories ដែល​អាច​ផ្ដល់​លទ្ធផល​ក្នុង​រយ:ពេល ១៥ នាទី​នេះ ដើម្បី​ចាប់ផ្ដើម​ការ​បង្រៀន​ផ្ទាល់​ក្នុង​ថ្នាក់​ឡើង​វិញ ដែល​អាច​ឲ្យ​ឪពុក​ម្ដាយ​សិស្ស​ មាន​លទ្ធភាព​ត្រឡប់​ទៅ​ធ្វើការ​វិញ​បាន។

កាល​ពី​សប្ដាហ៍​មុន បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​រិះគន់​លោក Trump ថា ​មិន​មាន​ស្ដង់ដារ​ថ្នាក់​ជាតិ​នៅ​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​ដោយ​សុវត្ថិភាព និង​បាន​និយាយ​ថា ខ្លួន​លោក​ផ្ទាល់​បាន​បង្ហាញ​អំពី​គម្រោង​នៅ​ក្នុង​ការ​ធ្វើ​ដូច្នេះ​កាល​ពី​ខែ​កក្កដា។

លោក Biden បាន​សង្កត់ធ្ងន់​ថា ការ​បើក​សាលារៀន​ឡើង​វិញ​គួរតែ​ធ្វើ​ឡើង​តែ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ការពារ​គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ ដូចជា​ម៉ាស់ និង​ការ​សម្អាត​អនាម័យ ក៏​ដូចជា​ផ្អែក​លើ​ការ​ពិចារណា​ផ្នែក​សុខាភិបាល​នានា​ដូចជា​អត្រា​ឆ្លង​ឡើង​វិញ​ជាដើម៕

XS
SM
MD
LG