ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ ត្រាំ ប្រកាស​ចំណង​ទាក់​ទង​ខាង​ការទូត​រវាង​អ៊ីស្រាអែល​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​នាយក​រដ្ឋ​មន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុង​ព្រឹត្តិការណ៍​នៅ​សេត​វិមាន កាល​ពី​ខែ​មករា ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​នាយក​រដ្ឋ​មន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុង​ព្រឹត្តិការណ៍​នៅ​សេត​វិមាន កាល​ពី​ខែ​មករា ២០២០។

ប្រទេស​អ៊ីស្រាអែល​និង​ប្រទេ​សអេមីរ៉ាត​អារ៉ាប់​រួម បាន​ព្រម​ព្រៀង​គ្នា​បង្កើត​ចំណង​ទាក់​ទង​ខាង​ការទូត​ពេញលេញ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​សម្រប​សម្រួល​ដោយ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការប្រកាស​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

លោក​ប្រធានាធិបតី​ ត្រាំ បាន​ហៅ​កិច្ច​ព្រមព្រៀង​នោះ​ថា​ «កិច្ចព្រមព្រៀង​ Abraham» ដោយ​យក​ឈ្មោះ​អ្នក​បង្កើត​សាសនា​៣​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ាគឺ ​គ្រឹស្ត​សាសនា ឥស្លាមនិង​ Judaism។ នេះ​ជា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​៣​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ជាមួយ​ប្រទេស​អារ៉ាប់​មួយ​ចាប់​តាំង​អ៊ីស្រាអែល​បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​នៅឆ្នាំ​១៩៤៨​មក។

លោក​ប្រធានាធិបតី ​ត្រាំ នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu និង​ព្រះអង្គ​ម្ចាស់​រជ្ជទាយាត​ Al Nahyan នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម បាន​និយាយ​ថា​ ពួក​អស់​លោក​សង្ឃឹម​ថា​ «ការ​សម្រេច​ជោគជ័យ​ជាប្រវត្តិសាស្ត្រ​នេះ​ នឹង​ធ្វើ​ឲ្យ​ជឿន​លឿន​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា»។

លោក​ប្រធានាធិបតី ​ត្រាំ បាន​និយាយ​ក្នុង​អំឡុង​ការ​ប្រកាស​នៅ​សេតវិមាន​ថា «ឥឡូវ​នេះគឺថា ​ដុំទឹក​កក​ បាន​ត្រូវ​បំបែក​ហើយ​ ខ្ញុំ​រំពឹង​ថា ប្រទេសអារ៉ាប់​និង​ប្រទេស​កាន់​សាសនា​ឥស្លាម​ជាច្រើន​ទៀត​នឹង​ធ្វើ​តាម​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម»។

លោក​ប្រធានាធិបតី​ ត្រាំ បាន​និយាយ​ទៀត​ថា​ ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ជនជាតិ​ អេមីរ៉ាត​អារ៉ាប់​រួម ឥឡូវនេះ​អាច​សូត្រធម៌​នៅ​វិហារ​ឥស្លាម​ប្រវត្តិសាស្ត្រAl-Aqsa ក្នុង​ទីក្រុង​ Jerusalem​ ដែលជា​កន្លែង​ពិសិដ្ឋ​បំផុត​ទី​៣​ក្នុងសាសនា​ឥស្លាម៕

XS
SM
MD
LG