ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​លោក ត្រាំ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្ញើ​កញ្ចប់​គ្រាប់បែក​ចេញ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ


លោក Cesar Altieri Sayoc (រូប​អាវ​ខ្មៅ) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​មួយ​ចំពោះ​ការ​ផ្ញើ​ប្រអប់​គ្រាប់​បែក​ ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​ទីតាំង​របស់​ភ្នាក់ងារ FBI ក្នុង​ក្រុង Miramar រដ្ឋ Florida កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ជន​ឈ្មោះ Cesar Sayoc ដែល​ជា​អ្នកគាំទ្រ​ខ្លាំងក្លា​ចំពោះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្ញើ​កញ្ចប់​យ៉ាង​ហោច​ណាស់​ចំនួន​១៣​ដែល​មាន​ផ្ទុក​ទៅ​ដោយ​គ្រាប់បែក​ទៅ​កាន់​អ្នក​រិះគន់​លោក​ប្រធានាធិបតី។

ជន​ឈ្មោះ Cesar Sayoc ដែល​ជា​អ្នកគាំទ្រ​ខ្លាំងក្លា​ចំពោះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្ញើ​កញ្ចប់​យ៉ាង​ហោច​ណាស់​ចំនួន​១៣​ដែល​មាន​ផ្ទុក​ទៅ​ដោយ​គ្រាប់បែក​ទៅ​កាន់​អ្នក​រិះគន់​លោក​ប្រធានាធិបតី។ ជនសង្ស័យ​រូប​នេះ​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ។

សេចក្តីរាយការណ៍​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ជន Sayoc វ័យ​៥៦​ឆ្នាំ​រូប​នេះ ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង Aventura រដ្ឋ Florida ហើយ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​សហព័ន្ធ​នៅ​ក្នុង​ទីក្រុង Miami រដ្ឋ Florida ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ដែល​ភ្នាក់ងារ​សហព័ន្ធ​បាន​ចាប់​ខ្លួន​រូប​គេ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្បែរ​រថយន្ត​វ៉ែន​របស់​គេ។

អាជ្ញាធរ​និយាយ​ថា កញ្ចក់​បង្អួច​មួយ​ចំនួន​នៃរថយន្ត​នោះ​មាន​បិទ​ស្លាក​ថា​គាំទ្រ​លោក ត្រាំ និង​មាន​បិទ​រូប​ខ្វែង​លើ​មុខ​គូ​ប្រជែង​របស់​លោក ត្រាំ ដែល​ជន​នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្ញើ​កញ្ចប់​គ្រាប់បែក​ទៅ។

ជន​ឈ្មោះ Sayoc នេះ​មាន​កំណត់ត្រា​ឧក្រិដ្ឋកម្ម​រាប់​ទសវត្សរ៍ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ចំនួន​៥ពាក់ព័ន្ធ​នឹង​ផែនការ​ផ្ញើ​កញ្ចប់​គ្រាប់បែក​នេះ។ កញ្ចប់​គ្រាប់បែក​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​ទៅ​គូប្រជែង​លោក ត្រាំ ខាង​គណបក្ស​ប្រជាធិបតេយ្យ​នេះ ​រួម​មាន​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា អតីត​អនុប្រធានាធិបតី លោក Joe Biden និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោកស្រី Hillary Clinton ដែល​ជា​គូប្រជែង​នឹង​លោក ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ រួម​ទាំង​មន្ត្រី​សន្តិសុខ​ថ្នាក់​ជាតិ​កំពូលៗ​មួយ​ចំនួន​ទៀត​ដែល​បាន​បម្រើការ​ងារ​ក្នុង​រដ្ឋបាល​របស់​លោក អូបាម៉ា។ ​

លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ថ្លែង​ថា ជន​ឈ្មោះ Sayoc ដែល​ធ្លាប់​ធ្វើ​ការ​នៅ​តាម​ក្លឹប​រាត្រី​មួយ​ចំនួន និង​ជា​អ្នក​ដឹក​ជញ្ជូន​នំ​ភីហ្សា​រូប​នេះ ត្រូវ​ប្រឈម​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤៨​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស៕

XS
SM
MD
LG