ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បាន​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋ Ohio អំពី​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ច្បាប់​ថែទាំ​សុខភាព​


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កំពុង​ថ្លែង​ទៅកាន់​ហ្វូង​ទស្សនិក​ជន​ក្នុង​ការ​ជួបជុំមួយ​នៅ Rivertowne Marina កាល​ពី​ថ្ងៃទី​០៧ មិថុនា ២០១៧​ក្នុង​ទីក្រុង​ Cincinnati រដ្ឋ Ohio។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កំពុង​ថ្លែង​ទៅកាន់​ហ្វូង​ទស្សនិក​ជន​ក្នុង​ការ​ជួបជុំមួយ​នៅ Rivertowne Marina កាល​ពី​ថ្ងៃទី​០៧ មិថុនា ២០១៧​ក្នុង​ទីក្រុង​ Cincinnati រដ្ឋ Ohio។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ស្នើ​ឲ្យ​មាន​កិច្ចខិតខំប្រឹងប្រែង​ពី​គណបក្ស​នយោបាយ​ទាំង​២​កាល​ពី​ថ្ងៃ​ពុធ ដើម្បីស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្ទេចខ្ទី​នៅ​ក្នុង​ប្រទេស​នេះ។

លោក Trump បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​ទីក្រុង Cincinnati នៃ រដ្ឋ Ohioថា «ខ្ញុំ​កំពុង​តែ​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ចូលរួម​កសាង​អាមេរិក​ឲ្យ​អស្ចារ្យ​ជា​ថ្មី​ឡើង​វិញ‍»។ ​

ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​នេះ កាល​ពី​ដើម​ឡើយ​ត្រូវ​បាន​គេ​ជឿ​ថា គឺ​ត្រូវ​បាន​គាំទ្រ​ដោយ​តំណាងរាស្ត្រ​ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​កំពុង​តែ​ប្រឆាំង​នឹង​ផែនការ​របស់​លោក Trump ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​លោក ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ដោយ​អះអាង​ថា នឹង​ធ្វើ​ឲ្យ​មាន​ប្រាក់​ចំណេញ​ដល់​សហគ្រាស​ដែល​បាន​មក​ពី​អ្នក​បង់ពន្ធ។

សេតវិមាន​សង្ឃឹម​ថា នឹង​ប្រតិបត្តិ​ផែនការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន។ សេតវិមាន​បាន​ស្នើ​ផ្តល់​ថវិកា​ចំនួន​២០០​ពាន់​លាន​ដុល្លារ​ជា​ការ​បន្ធូរបន្ថយ​ពន្ធ​ក្នុង​រយៈពេល​៩​ឆ្នាំ ទៅ​ដល់​កញ្ចប់​នៃ​ការ​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​១​លានលាន​ដុល្លារ។

លោក Trump ក៏​បាន​លើកឡើង​អំពី​ផែនការ​ក្នុង​ការ​លុបចោល​ច្បាប់​ថែទាំ​សុខភាព​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Cincinnati ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG