ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​ Trump ស្វះស្វែង​បំបាត់​ការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន


រូបភាព​ឯកសារ៖ ស្រ្តី​ម្នាក់​ស្លៀក​អៀម​រូបក្រុមហ៊ុន​ផលិត​អាមេរិក​ជួយអតិថិជន​ម្នាក់​ទិញ​ផ្លែ​ប៉ោម​នៅ​ផ្សរទំនើប​ទីក្រុង​ប៉េកាំង។

លោកប្រធានាធិបតី​ Donald Trump បាននិយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ស.រ.អា. មិន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ទេ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​អំពី​ផែនការ​ដាក់កំហិត​ពន្ធគយ​មាន​ទឹកប្រាក់​៥០ពាន់លាន​ដុល្លារ​លើទំនិញ​ស.រ.អា.ជា​ការ​ឆ្លើយ​តប​នឹង​កញ្ចប់​ពន្ធដារ​ស្រដៀង​គ្នា​មួយ​ដែល​ស.រ.អា.​បានប្រកាស។

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​ Twitter មួយ​កាល​ពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​ Trump បាននិយាយ​ថា «យើង​មិន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ទេ សង្គ្រាមនេះ​បាន​ត្រូវ​ចាញ់​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​ពួក​មនុស្សភ្លីភ្លើឬ​គ្មាន​សមត្ថភាព​ដែល​បាន​តំណាង​ស.រ.អា.»។លោកបាននិយាយ​បន្ថែម​ថា «នៅ​ពេល​នេះ​យើង​មាន​ឱនភាព​ពាណិជ្ជកម្ម​៥០០ពាន់លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗ ដោយ​មាន​ការ​លួចកម្មសិទ្ធិ​បញ្ញាមាន​ទឹក​ប្រាក់៣០០ពាន់លាន​ដុល្លារថែម​ទៀត។ ​យើង​មិន​អាចឱ្យ​ការណ៍​នេះមានតទៅ​ទៀតទេ!។»

នៅ​ថ្ងៃនោះដែរ លោក​ Larry Kudlow ប្រធាន​ទី​ប្រឹក្សា​សេដ្ឋកិច្ច​នៃ​សេតវិមាន​បាននិយាយ​ប្រាប់ទូរទស្សន៍ Bloomberg News ថា​ «មិន​ទាន់​មានការ​ដក​ពន្ធគយ​ទាំង​នេះ​នៅ​ឡើយទេហើយទាំង​អស់នេះ​ជាសំណើ»។ លោក​ Wilbur Ross រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស.រ.អា.​បាននិយាយ​ប្រាប់ទូរទស្សន៍​ CNBC ថា «ទោះ​ជា​សង្គ្រាម​មានការ​បាញ់គ្នា​ក៏​ចប់​ដោយកិច្ច​ចរចាគ្នា​ដែរ...ដូច្នេះ​មិន​មានការ​ភ្ញាក់ផ្អើល​ទេ​ថា​លទ្ធផល​គឺ​នឹង​មាន​ការចរចាគ្នា»៕

XS
SM
MD
LG