ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំស្នើ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​អ្នក​កាន់​សាសនា​ឥស្លាម​​ក្នុងការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ យក​កែវ​ទឹក​មុនពេល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ស្តេច Abdulaziz ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃទី​២១ ខែឧសភា។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ យក​កែវ​ទឹក​មុនពេល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ស្តេច Abdulaziz ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃទី​២១ ខែឧសភា។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​ស្នើ​កាល​ពី​ថ្ងៃ​អាទិត្យឲ្យ​មាន​ការ​បង្រួប​បង្រួម​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដោយ​ប្រាប់​ដល់​មេដឹកនាំ​អារ៉ាប់​និង​ឥស្លាម​រាប់​សិប​នាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​មួយ​នៅ​ក្នុង​រាជធានី​រីយ៉ាដ​ ថា​វា​គឺ​ជា​សមរភូមិ​រវាង​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រធានាធិបតី លោក ត្រាំ​ បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​មាន​ក្រុម​សម្ព័ន្ធមិត្ត​មួយ ដែល​មាន​គោល​បំណង​រួម​គ្នា​ក្នុង​ការ​កម្ចាត់​អំពើ​ជ្រុល​និយម។

លោក ត្រាំ​ បាន​និយាយ​សម្តី​ដើម​ថា៖ «នេះ​មិនមែន​ជា​សមរភូមិ​រវាង​អ្នក​កាន់​សាសនា​ខុស​គ្នា និកាយ​ខុសគ្នា ឬ​អារិយធម៌​ខុស​គ្នា​នោះ​ទេ។ នេះ​គឺ​ជា​សមរភូមិ​រវាង​ឧក្រិដ្ឋជន​សាហាវ​យង់ឃ្នង​ដែល​ព្យាយាម​បំផ្លាញ​ជីវិត​មនុស្ស ​និង​អ្នក​កាន់​សាសនា​ផ្សេងៗ​ទាំង​អស់​ដែល​ព្យាយាម​ការពារ​វា‍»។

លោក ត្រាំ​ បានព្យាយាម​ហាម​ឃាត់​អ្នក​កាន់​សាសនា​ឥស្លាម​មក​ពី​ប្រទេស​អ្នក​កាន់​សាសនា​ឥស្លាម​ភាគច្រើន​ទាំង​៦​ប្រទេស ដែល​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​បាន​កើត​ឡើង។ ប៉ុន្តែ​ពេល​នេះ លោក​មិន​បាន​ប្រើ​ឃ្លា «ភេរវកម្ម​ឥស្លាម​ជ្រុលនិយម‍» ដូច​ដែល​លោក​ធ្លាប់​ប្រើ​ជា​ញឹកញាប់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក នៅ​អាមេរិក​នោះ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កាន់​សាសនា​ឥស្លាម​ប្រឈម​ដោយ​ស្មោះត្រង់​នឹង​វិបត្តិ​ឥស្លាម​ជ្រុល​និយម និង​ក្រុម​ភេរវករ​ឥស្លាម​ដែល​ក្រុម​នេះ​លើក​ទឹក​ចិត្ត​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG