ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាសធាតុ​មិន​អំណោយផល​រារាំង​ការ​រុករក​តួ​នៃ​យន្តហោះ​ AirAsia


រូបភាព​ក្នុង​ទឹក​ដែល​មិន​បាន​កំណត់​ថ្ងៃ​ខែ​ថត​ដោយ​យាន​ Remotely Operated Vehicle (ROV) និង​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​សិង្ហបុរី។ រូបភាព​នេះ​បង្ហាញ​ពី​កម្ទេច​របស់​យន្តហោះ​ QZ8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែល​ស្ថិត​នៅ​ក្នុង​បាត​សមុទ្រ​ជា្វ។
រូបភាព​ក្នុង​ទឹក​ដែល​មិន​បាន​កំណត់​ថ្ងៃ​ខែ​ថត​ដោយ​យាន​ Remotely Operated Vehicle (ROV) និង​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​សិង្ហបុរី។ រូបភាព​នេះ​បង្ហាញ​ពី​កម្ទេច​របស់​យន្តហោះ​ QZ8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែល​ស្ថិត​នៅ​ក្នុង​បាត​សមុទ្រ​ជា្វ។

អាកាសធាតុ​អាក្រក់​និង​សមុទ្រ​មាន​រលក​ធំៗ​បាន​រារាំង​ក្រុម​អ្នកមុជ​ទឹក​របស់កង​នាវា​ឥណ្ឌូនេស៊ី​មិន​ឲ្យ​ចូល​ទៅដល់​ផ្នែក​ដ៏​សំខាន់​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ​ដែល​បាន​ធ្លាក់​កាល​ពី​ខែ​មុន​ចូល​ក្នុង​សមុទ្រ​ជ្វា។

​លោក S.B. Supriyadi ​មន្រ្តី​ទីភ្នាក់ងារ​ជាតិ​ខាង​រុករក​និង​ជួយ​សង្គ្រោះ​បាន​និយាយ​ថា ​ភ្លៀងខ្លាំង ​រលកខ្ពស់ៗ ​ហើយ​និង​ការ​មើល​មិន​សូវ​ឃើញ​បាន​រារាំង​ក្រុម​អ្នក​មុជទឹកមិន​ឲ្យ​ពិនិត្យ​មើល​កម្ទេច​បាក់​បែក។

​ផ្នែក​តួ​យន្តហោះ​ដែល​មាន​ប្រវែង​៣០​ម៉ែត្រ​ភ្ជាប់​ជាមួយ​ស្លាប ​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្រោម​បាត​សមុទ្រ​កាល​ពី​ថ្ងៃ​ពុធ។

​ក្រុម​មន្រ្តី​និយាយ​ថា ​ក្រុម​អ្នក​មុជទឹក​នឹង​ប៉ុនប៉ង​មុជ​ទឹក​ម្តងទៀត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ស្រង់​សាកសព​មនុស្សដែល​គេ​ជឿជាក់​ថា ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ខាង​ក្នុង​នោះ។

នៅពេល​ដែល​ការ​រុករក​សាកសព​មនុស្ស​ត្រូវ​បញ្ចប់ ​កម្ទេច​បាក់​បែក​នឹង​ត្រូវ​លើក​ចេញ​ពី​បាតសមុទ្រ។

យន្តហោះ​ប្រភេទ Airbus ​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ​ដោយ​មាន​មនុស្ស​១៦២​នាក់​នៅលើ​យន្តហោះ​នោះ។​ សាកសព​មនុស្ស​៥០​នាក់​បាន​ត្រូវ​រក​ឃើញ។

​ជើង​ហោះ​ហើរ​លេខ៨៥០១​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsiaបាន​បាត់​ពីរ៉ាដា​នៅពេល​បើកបរ​មិន​បាន​ពាក់​កណ្តាល​ផ្លូវ​ផង។​ យន្តហោះ​នេះ​ធ្វើ​ការ​ហោះ​ហើរពី​ទីក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សិង្ហបូរី។

មូលហេតុ​នៃ​ការ​ធ្លាក់​នោះ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕

XS
SM
MD
LG