ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ផ្កាយ​វិទ្យាសាស្រ្ដ​សម្រាប់​វាស់​ធាតុ​អាកាស​ត្រូវ​គំរាម​ពី​ការ​កាត់​ថវិកា


រូបភាព​នេះផ្តល់ឲ្យ​ដោយ​អង្គការ​ NASA បង្ហាញ​ពីពន្លឺ​ព្រះ​អាទិត្យ​ ថ្ងៃ​ទី​​ ៩ ​ខែ​សីហា​ ឆ្នាំ​២០១១។​
រូបភាព​នេះផ្តល់ឲ្យ​ដោយ​អង្គការ​ NASA បង្ហាញ​ពីពន្លឺ​ព្រះ​អាទិត្យ​ ថ្ងៃ​ទី​​ ៩ ​ខែ​សីហា​ ឆ្នាំ​២០១១។​

ការ​វាស់​វែង​ធ្វើ​ចេញ​ពី​ផ្កាយ​វិទ្យាសាស្រ្ដ​ក្នុង​តារា​វិថី ​មាន​សារៈ​សំខាន់​សម្រាប់​ការ​ទស្សទាយ​អាកាសធាតុ​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ទាន់​ពេល​វេលា​ ក៏ប៉ន្តែ​ថវិកា​សម្រាប់​កម្មវិធី​ផ្កាយ​វិទ្យាសាស្រ្ដ​របស់ ​រដ្ឋាភិបាល​បាន​ត្រូវ​កាត់​ បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​ប្រមូល​យក​ទិន្នន័យ​អំពី​បរិយាកាស​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ការ​ទស្សទាយ​ជាក់​លាក់​អំពី​អាកាសធាតុ ជា​រឿង​អាយុជីវិត។

នៅ​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​២០១១​ ខ្យល់​គួច​ដ៏​ធំ​មូយ​ បាន​កំទិច​ ទី​ក្រុង​ យ៉បព្លីន​ (Joplin) ក្នុង​រដ្ឋ​ ម៊ីសួរី​ (Missouri)​ ដោយ​បាន​បំផ្លាញ​ជីវិត​មនុស្ស ​១៥០​ នាក់។​ តែ​ ចំនួន​មនុស្ស​ស្លាប់​នោះ​ ប្រហែល​អាច​ឡើង​ច្រើន​ជាង​នោះ​ទៅ​ទៀត បើ​ខ្យល់​គួច​ដូច្នោះ​កើត​មាន​ឡើង​កាល​ពី​មួយ​សតវត្សរ៌​មុន។

«បើ​កាលណា​មាន​ខ្យល់​គួច​ដ៏​ខ្លាំង​អស្ចារ្យ​បែប​នេះ​ចំនួន​មនុស្ស​ស្លាប់​ អាច​កើន​ដល់​ទៅ​រាប់​ម៉ីន​នាក់ ដែល​មាន​ភាព​ខ្លោច​ផ្សា​ដូច​គ្នា​និង​មនុស្ស​ស្លាប់​រាប់​រយ​នាក់​ដូច្នោះ​ដែរ»។

លោក​ បប​ រ៉ាយយ៉ិន​ (Bob​ Ryan)​ ជា​អ្នក​ជំនាញ​ខាង​ឧតុនិយម​ ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន។

«នៅ​ក្នុង​អតីតកាល​ មុន​នឹង​យើង​មាន​ឧបករណ៍​ទំនើប​ មុន​នឹង​យើង​មាន​ទិន្នន័យ​ ហើយ​មុន​នឹង​យើង​បាន​ដាក់​តាំង​ប្រព័ន្ធ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ ចំនួន​មនុស្ស​ស្លាប់​អាច​មាន​ចំនួន​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​រន្ធត់​ចិត្ដ​យ៉ាង​ខ្លាំង»។

លោក​ Ryan បាន​ជួយ​គួស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ឧបករណ៍​ទំនើប​ ក្នុង​ពេល​ធ្វើ​របាយការណ៍​ប្រាប់​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី ​៣ ​ខែ​ សីហា។​ សេចក្ដី​រាយការណ៍​នោះ​ផ្ដោត​ទៅ​លើ​តួនាទី​របស់​ផ្កាយ​វិទ្យាសាស្រ្ដ ​សម្រាប់​ធាតុ​អាកាស​ ក្នុង​ការ​ការពារ​សុវត្ថិភាព​សាធារណៈ​ សន្ដិសុខ​ជាតិ និង​ សេដ្ឋកិច្ច។​ តាម​ការ​ពឺត​សម័យ​ប្រជុំ​នោះ​ត្រូវ​គេ​ហៅ​ថា​ «ការ​ព្រមាន​អំពី​ធាតុអាកាស​អាក្រក់​បំផុត​ - គឺ​ផ្កាយ​វិទ្យាសាស្រ្ដ​ជាតិ​សម្រាប់​ធាតុ​អាកាស​ ដែល​ជីវិត​របស់​លោក​អ្នក​អាច​ពឹង​ផ្អែក​ទៅ​លើ»។

អ្នក​ស្រី​ ខាតធ្លីន​ ស៊ូលិវ៉ាន់​ (Kathryn​ Sullivan) ធ្វើការ​ជា​មួយ​ រដ្ឋបាល​ជាតិ​ខាង​អាកាសធាតុ ​និង​មហាសមុទ្រ​ ឬ​ NOAA។​ អ្នក​ស្រី​បាន​និយាយ​សង្កត់​អំពី​សារៈសំខាន់​នៃ​អ្វី​ដែល​អ្នក​ស្រី​ហៅ​ថា​ «របៀប​បញ្ជូន​បន្ត​គ្នា»។

«ពី​ផ្កាយ​វិទ្យាសាស្រ្ដ​ ទៅ​គំរូ​ ទៅ​អ្នក​ជំនាញ​ខាង​ការ​ទស្សទាយ ដើម្បី​ផ្ដល់ ​ការ​ណែនាំ។​ រួច​ទៅ​ បណ្ដាញ​ព័ត៌មាន​ គឺ​ពី​ការ​អនុវត្ដន៍​មួយ​សម្រាប់​ទូរស័ព្ទ​ Iphones​ ទៅ​ដល់​ វិទ្យុ​ និង​ ទូរទស្សន៍»។

មន្ដ្រី​នៃ​រដ្ឋបាល​ NOAA​ រូប​នេះ​បាន​និយាយ​សង្កត់​ថា​ ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​រក្សា​ទុក​បណ្តាញ​ព្យាករណ៍​ជា​បន្ត​គ្នា​នេះ​មិន​ឲ្យ​បាត់​បង់​ គឺ​ពឹង​ផ្អែក​មក​លើ​រដ្ឋាភិបាល​សហព័ន្ធ។

«នេះ​ជា​អ្វី​ដែល​យើង​ ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ ត្រូវ​ធ្វើ​ដើម្បី​ធានា​ថា​ យើង​ត្រូវ​មាន​សម្រាប់​ពលរដ្ឋ​គ្រប់រូប គឺ​មូលដ្ឋាន​បច្ចេកទេស ​និង​ជំនាញ ​ដែល​ប្តូរ​ការ​សង្កេត​ឃើញ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ចេះដឹង​ដែល​មាន​ប្រយោជន៍។​ រួច​ហើយ​នឹង​ចូល​ទៅ​ចាត់​វិធានការ​ឲ្យ​ទាន់​ពេល​វេលា​ដើម្បី​នឹង​អាច​ការពារ​ខ្លួន​យើង​ ការពារ​មុខ​របរ​របស់​យើង​ ផ្ទះ​សម្បែង ​និង​គ្រួសារ​យើង​បាន»។

តែ ​ដោយ​សារ​មាន​ការ​កាត់​ថវិកា​ដ៏​ជ្រាលជ្រៅ​ ការ​អភិវឌ្ឍន៍​ផ្កាយ​វិទ្យាសាស្រ្ដ​សម្រាប់​ជំនួស​ មាន​ដំណើរ​យឺត​យ៉ាវ​ ហើយ​ពេល​កំណត់​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​បាន​ត្រូវ​ពន្យា​ពេល។​ អ្នក​ស្រី​ ស៊ូលិវ៉ាន់​ និយាយ​ថា​ បើ​គ្មាន​ផ្កាយ​វិទ្យាសាស្រ្ដ​ជំនួស​នេះ​ទេ​ ចំនួន​ទិន្នន័យ​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​គំរូ​ផ្កាយ​វិទ្យាសាស្រ្ដ​ នឹង​ត្រូវ​កាត់​ពាក់​កណ្ដាល។​ ករណី​នេះ​ នឹង​ធ្វើ​ឲ្យ​ភាព​ច្បាស់លាស់​នៃការ​ទស្សទាយ​ អំពី​ទី​កន្លែង​និង​កម្លាំង​នៃ​ខ្យល់ព្យុះ​ ត្រូវ​ចុះ​ថយ​យ៉ាង​ច្រើន​ក្រៃលែង។

ប្រែ​សម្រួល​ដោយ​ អ៊ូ ​ធួក

XS
SM
MD
LG