ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​កាត់ក្តី​អតីត​ប្រធាន​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​លោក Trump ទំនង​ជា​ពន្យារពេល​ដល់​ចុង​ឆ្នាំ២០១៨


លោកPaul Manafort ដែល​ជា​អតីត​ប្រធាន​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់លោក Trump ចាកចេគ​ពី​តុលាការ​សហព័ន្ធ​មួយ​ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ចៅក្រម​សហព័ន្ធ​បាន​ថ្លែ​ងកាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ថា​ កាលបរិច្ឆេទ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​រដ្ឋអាជ្ញា​ដើម្បី​បើក​សវនាការ​កាត់ក្តី​ លោក Paul Manafort អតីត​ប្រធាន​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់លោក Trump និង​ដៃ​គូអាជីវកម្ម​របស់​លោក នៅ​ពាក់​កណ្តាល​ខែឧសភា​នេះ​ គឺ​មាន​រយៈពេល​ឆាប់ពេក ហើយ​ថា​ដំណើរ​ការ​សវនាការ​អាច​ពន្យារពេល​រហូត​ដល់​ចុង​ឆ្នាំ​នេះ។

លោក Robert Muller រដ្ឋអាជ្ញា​ពិសេស​ ដែល​កំពុង​ដឹកនាំ​ការស៊ើបអង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ បាន​បញ្ជាក់​នៅក្នុង​ឯកសារ​បណ្តឹង​កាល​ពី​សប្តាហ៍​មុន​ថា​ ពួកគេ​ស្នើ​ឲ្យ​បើក​សវនាការ​កាត់ក្តី​លោក Manafort និង​អតីត​ដៃគូ​អាជីវកម្ម​របស់លោក គឺលោក Rick Gates នៅ​ថ្ងៃទី១៤​ ខែឧសភា។ លោកស្រី Amy Jackson ចៅក្រម​តុលាការ​សហព័ន្ធ​ កាល​ពី​ថ្ងៃអង្គារ​ថ្លែង​ថា​ ពួកគេ​ត្រូវ​ការ​ពេល​ប្រហែល​៣សប្តាហ៍​ ដើម្បី​ធ្វើ​ការ​កាត់ទោស​លើ​ករណី​នេះ។

ប៉ុន្តែ​មេធាវី​ការពារ​ក្តី​លោក Manafort និង​លោក Gates បាន​តវ៉ាប្រឆាំង ​ថា​ការិយាល័យ​របស់​លោក Muller មិន​បាន​បង្ហាញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ប្តឹង​កូនក្តី​របស់​ខ្លួន​ទេ​ ហើយ​ថា​កាលបរិច្ឆេទ​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋអាជ្ញា​ពិសេស​នោះ​ នឹង​មិន​ផ្តល់​ពេល​វេលាគ្រប់គ្រាន់​ដល់​ពួកគេ ​ដើម្បី​ពិនិត្យ​មើល​អ្វីៗ​គ្រប់​យ៉ាង​បាន​នោះ​ទេ។

លោកស្រី​ចៅក្រម Jacksonបាន​យល់​ស្រប​ទៅ​នឹង​ការ​ពន្យារពេល​នេះ​ រហូត​ដល់​ចុង​ខែ​កញ្ញា​ ឬ​ដល់​ចុង​ខែ​តុលា៕

XS
SM
MD
LG