ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីតាលីបិទ​ការធ្វើដំណើរ ​ករណីមេរោគ​កូរ៉ូណា​វីរុសនៅសហរដ្ឋ​អាមេរិក​ឡើង​ដល់​១ពាន់​ករណី


ស្ថានភាពអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណានៅអ៊ីតាលី។

​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោកកំពុង​ព្យាយាម​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​ដែល​មិន​ធ្លាប់​មានកាល​ពីពេល​មុន ​ដែល​ចាប់​តាំង​ពីខែ​ធ្នូ​មក ​បាន​ឆ្លង​មនុស្ស​ជាង​ ១សែន​១ម៉ឺន​ ៨ពាន់​នាក់​ ហើយ​បាន​សម្លាប់​មនុស្ស​ប្រហែល ​៤ពាន់​ ៣រយនាក់​នៅ​ក្នុង​ប្រទេស​ចំនួន ១១៤។

វីរុស​ដែល​គេ​ហៅថា​ ខូវីដ១៩ បាន​លេចចេញ​មុន​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ដែល​នៅទីនោះ​ពួក​មន្រ្តីសុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​រាយការណ៍ករណីថ្មី​ចំនួន​២៤។

ខណៈ​ដែល​ការឆ្លង​មេរោគ​កូវីដ១៩បាន​ធ្លាក់​ចុះក្នុង​ប្រទេស​ចិន ​ដែល​នៅ​ទី​នោះរដ្ឋាភិបាលបានបិទ​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​ដើម្បី​រារាំងការ​រាលដាល​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយឥឡូវនេះកំពុង​ដោះស្រាយ​ការកើនឡើង​ក្នុង​ករណីមេរោគ​ខីវីដ​១៩​មកពី​ប្រទេស​ផ្សេងៗទៀត។

ការណ៍​នេះបណ្តាល​ឲ្យពួក​មន្រ្តី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បញ្ជា​ជនណា​ដែល​ទើបមក​ដល់​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក​ពីគេ​ចំនួន១៤​ថ្ងៃ។

ប្រទេស​អ៊ីតាលីបាន​ធ្វើ​ទៅតាម​ប្រទេស​ចិន​បន្ទាប់​ពីក្លាយ​ជា​ប្រទេស​ទី២​នៃ​ការ​ផ្ទុះ​ឡើងមេរោគ​នោះ​ដោយ​មាន​សេចក្តី​រាយការណ៍​ថា ​មនុស្ស​ជាង​១ម៉ឺននាក់​បាន​ឆ្លង​មេរោគ​នេះ​រហូត​មក​ទល់ពេល​នេះ​ហើយមាន​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​ដែល​ជាប់​ទាក់​ទិន​មនុស្ស​ដែល​បាន​ធ្វើ​ដំណើរមកពី​ប្រទេស​អ៊ីតាលី។

ជនជាតិ​អ៊ីតាលីបាន​ស្ថិត​នៅ​ក្នុងការ​ហាមឃាត់​ការ​ធ្វើដំណើរ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី២ ​នៅ​ថ្ងៃ​ពុធនេះ​ដោយ​មាន​មនុស្ស​អាច​ធ្វើ​ដំណើរ​បាន​សម្រាប់​មូលហេតុ​ការ​ពិនិត្យ​សុខភាព​ជាបន្ទាន់​និង​ធ្វើ​ការងារ។

ពួកមន្រ្តី​ក្នុង​សហរដ្ឋ​អាមេរិកកំពុង​បង្ហាញ​ពីការ​កើនឡើង​នូវក្តី​ព្រួយ​កង្វល់នៅ​ពេល​ដែល​ករណី​ឆ្លង​មាន​លើស​ពី​១ពាន់​ករណី៕

XS
SM
MD
LG