ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទបញ្ជាកូវីដ១៩ដ៏តឹងតែងត្រូវបានអនុវត្តនៅអូស្រ្តាលី​នាពេលឥឡូវនេះ


រូបឯកសារ៖ អ្នកទេសចរម្នាក់ឈរថតរូបនៅមុខអគារ Circular Quay ក្នុងក្រុងស៊ិដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកទេសចរម្នាក់ឈរថតរូបនៅមុខអគារ Circular Quay ក្នុងក្រុងស៊ិដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

វិធានការតឹងតែងមួយដើម្បីព្យាយាមពន្យឺតការរាលដាលនៃមេរោគកូវីដ១៩ បានចូលជាធរមានកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងប្រទេសអូស្រ្តាលី។ ការប្រមូលផ្តុំសាធារណៈមានមនុស្សតែ២នាក់ ត្រូវបានអនុញ្ញាតនៅពេលឥឡូវនេះ ហើយអាជ្ញាធរនិយាយថា ប៉ូលិសនឹងប្រតិបត្តិវិធានការនេះ។ អូស្រ្តាលីក៏បានប្រកាសពីកម្មវិធីចំណាយដ៏ធំមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីជួយការពារពាណិជ្ជកម្មពីវិបត្តិនេះ។

ឥឡូវនេះ ការជួបជុំមនុស្ស៣នាក់មានទោសព្រហ្មទណ្ឌនៅក្នុងប្រទេសអូស្រ្តាលី។ ការផាកពិន័យត្រូវធ្វើឡើងសម្រាប់អ្នកដែលរំលោភបទបញ្ជាថ្មីនេះ។ មានការផាកពិន័យយ៉ាងខ្លាំងសម្រាប់ជនណាដែលចាកចេញពីផ្ទះរបស់ខ្លួនដោយមិនមានហេតុផលត្រឹមត្រូវ។

ការប្រតិបត្តិការរឹតត្បិតនេះនឹងមានភាពខុសគ្នានៅបណ្តារដ្ឋទូទាំងប្រទេសនិងដែនដីអូស្ត្រាលី។ លោក Gladys Berejiklian អភិបាលរដ្ឋ New South Wales បានថ្លែងថា៖ «ប្រសិនបើអ្នកត្រូវទៅធ្វើការ ជាការពិត អ្នកចាំបាច់ចាកចេញពីផ្ទះ។ប្រសិនបើអ្នកត្រូវទៅទិញរបស់របរសំខាន់ៗ ជាការពិត អ្នកចាំបាច់ចាកចេញពីផ្ទះ ឬត្រូវការទៅពេទ្យ ឬបើអ្នកហាត់ប្រាណ។ ទាំងអស់នេះជាហេតុផលដែលអាចទទួលយកបានដើម្បីចាកចេញពីផ្ទះ ក៏ប៉ុន្តែ ក្រៅពីមូលហេតុខាងលើ មិនមានជនណាត្រូវចាកចេញពីផ្ទះទេ។ អ្នកមិនអាចជួបជុំគ្នាដូចអ្នកធ្លាប់ធ្លាប់ពីពេលមុនទេ។ ការណ៍នេះ មិនអនុញ្ញាតិឲ្យមានទៀតទេ»។

អាជ្ញាធរនៅក្នុងដែនដីភាគខាងជើងកំពុងព្រមានពលរដ្ឋអូស្រ្តាលីមកពីផ្នែកផ្សេងៗទៀតឲ្យស្ថិតនៅឲ្យឆ្ងាយពីដែនដីខាងជើង បើពុំដូច្នេះទេ ត្រូវគេបង្ខំឲ្យបង់ប្រាក់សម្រាប់ការតម្រូវឲ្យនៅដាច់ដោយឡែកពីគេ។

រង្គសាល ហាងកាហ្វេ និងឆ្នេរសមុទ្របានបិទនៅពេលដែលមេរោគកូវីដ១៩ បានបង្ខំឲ្យបិទផ្នែកភាគច្រើននៃប្រទេសអូស្រ្តាលី។ រដ្ឋាភិបាលបានប្រកាសកម្មវិធីដែលមិនធ្លាប់មានកាលពីពេលមុនដែលមានទឹកប្រាក់៨០ពាន់លានដុល្លារដើម្បីការពារការងាររបស់កម្មករ៦លាននាក់។ វាជាវិធានការប្រាក់ជំនួយលើកទី៣រហូតមកទល់ពេលនេះ នៅពេលដែលអាជ្ញាធរ ព្យាយាមកម្រិតការខូចខាតសេដ្ឋកិច្ចដោយសារការរាលដាលជាសាកលនៃមេរោគកូរ៉ូណា៕

XS
SM
MD
LG