ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​ដង្ហែ​ភ្លើងគប់​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​ហើយ


អត្តពលិក​ដើរ​ដង្ហែ​ភ្លើង​គប់​នៅ​ក្នុង​ពិធី​ដង្ហែ​ភ្លើង​គប់​​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២២។ (REUTERS/Norihiko Shirouzu)
អត្តពលិក​ដើរ​ដង្ហែ​ភ្លើង​គប់​នៅ​ក្នុង​ពិធី​ដង្ហែ​ភ្លើង​គប់​​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២២។ (REUTERS/Norihiko Shirouzu)

ទីក្រុង​ប៉េកាំង​បាន​ចាប់​ផ្តើម​តួនាទី​ខ្លួន​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ ជាមួយ​នឹង​ពិធី​ដង្ហែ​ភ្លើងគប់​ដែល​តែងតែ​ធ្វើឡើង​ជា​ប្រពៃណី​ នៅ​ថ្ងៃ​ពុធ​នេះ។

ឧបនាយករដ្ឋមន្ត្រី Han Zheng (ហាន ជឹង) បាន​ចាប់ផ្តើម​ពិធី​នេះ​នៅ​ពេល​ដែល​លោក​ហុច​ភ្លើងគប់​ជូន​លោក Luo Zhihuan (លុយ ជីហួន) ដែលជា​អ្នក​ចូល​ប្រកួត​កីឡា​រំអិល​លើទឹកកក​ល្បឿនលឿន​អន្តរជាតិ​ទីមួយ​របស់​ប្រទេស​ចិន​ដែល​មាន​អាយុ​៨០ឆ្នាំ និង​ជា​ជើងឯក​នៃ​កីឡា​អូឡាំពិក​រដូវរងា​ទីមួយ ក្នុង​ពិធី​មួយ​នៅ​ឯសួន​អូឡាំពិក​បរទេស (Olympic Foreign Park)។

អ្នកដង្ហែ​ភ្លើងគប់​ជាង​មួយ​ពាន់​នាក់​នឹង​កាន់​ភ្លើងគប់​អូឡាំពិក​កាត់​តំបន់​ប្រកួត​៣ ដែល​រួមមាន​ទីក្រុង​ប៉េកាំង ទីក្រុង Zhangjiakou (ចាងជាកូ) ក្នុង​ខេត្ត Hebei (ហឺប៉េ) ដែល​នៅ​ជិត​ខាង​ មុន​នឹង​វិល​ត្រឡប់​មកកាន់​ទីក្រុង​ប៉េកាំង​វិញ​នៅ​ថ្ងៃសុក្រ​សម្រាប់​ពិធី​បើក​ការប្រកួត​កីឡា​អូឡាំពិក។

ពិធី​ដង្ហែ​ភ្លើងគប់​៣ថ្ងៃនេះ​មាន​ការ​រឹតត្បិត​ជាង​ពិធី​ធម្មតា​កន្លងមក ដោយសារ​មានការ​បារម្ភ​អំពី​ជំងឺ​កូវីដ១៩ ដោយ​មាន​ការ​អនុញ្ញាត​ឲ្យតែ​សាធារណជន​ខ្លះ​មើល​តែប៉ុណ្ណោះ។ កាល​មុន​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​កាល​ពីឆ្នាំ​២០០៨​វិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានធ្វើ​ពិធី​ដង្ហែ​ភ្លើងគប់​នៅ​ជុំវិញ​ពិភពលោក ដែលពេល​នោះ​នាំ​ឲ្យ​មាន​ការប្រឆាំង​តវ៉ា​ចំពោះ​ការ​បំពាន​សិទ្ធិមនុស្ស​របស់​ចិន ​នៅ​តាម​កន្លែង​ឈប់​សំចតខ្លះ។​

ឆ្នាំ​នេះ​ប្រទេស​ជាច្រើន​រួមមាន សហរដ្ឋ​អាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស និង​កាណាដា បាន​បដិសេធ​មិន​បញ្ជូន​គណៈប្រតិភូ​ផ្លូវការ​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង​ទេ។

នៅក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះ អត្តពលិក ក្រុមមន្ត្រី អ្នកធ្វើការ និង​អ្នកយក​ព័ត៌មាន ត្រូវ​ស្ថិត​នៅ​ដាច់​ពីគេ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP, ​Reuters និង AFP

XS
SM
MD
LG