ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Fauci ច្រានចោល​ការ​អះអាង​ជា​ថ្មី​របស់​លោក Trump អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump មើល​លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង​ និង​អាឡែកហ៊្សី ថ្លែង​អំពី​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ​២០២០។

អ្នក​ជំនាញ​កំពូល​ខាង​ផ្នែក​ជំងឺ​ឆ្លង​នៅ​សហរដ្ឋ​អាមេរិក លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ច្រានចោល​ការ​អះអាង​ជា​ថ្មី​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ថា ថ្នាំ hydroxychloroquine មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។

លោក Trump បាន​ការពារ​ការ​អះអាង​របស់​លោក​អំពី​ការ​ប្រើ​ថ្នាំ hydroxychloroquine នេះ​នៅ​ក្នុង​សារ​ជាង ១០ លើ Twitter កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បាន​ហាក់ដូចជា​លើក​ឡើង​យ៉ាង​ម៉ឺងម៉ាត់​ជា​សាធារណៈ​អំពី​ជំងឺ​កូវីដ១៩ នេះ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​មក។

លោក Trump បាន​ចាប់ផ្ដើម​អះអាង​គាំទ្រ​ជា​ថ្មី​ចំពោះ​ថ្នាំ hydroxychloroquine ដែល​ជា​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់​នេះ ទោះបីជា​មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ថ្នាំ​នេះ​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ និង​ទោះបីជា​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​បាន​លុបចោល​កាល​ពី​ពេល​ថ្មីៗ​នេះ​នូវ​ការ​ណែនាំ​របស់​ខ្លួន​ឲ្យ​ប្រើ​ថ្នាំ​នេះ​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ក្នុង​ករណី​បន្ទាន់​ក៏​ដោយ។

លោក Fauci បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្នុង​កម្មវិធី «Goold Morning America» របស់​ទូរទស្សន៍ ABC ថា៖ «ខ្ញុំ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ។ ការ​ពិសោធន៍​ជា​ច្រើន​ទូទៅ​លើ​ប្រសិទ្ធភាព​នៃ​ថ្នាំ hydroxychloroquine បាន​បង្ហាញ​ថា ថ្នាំ​នេះ​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ទេ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG