ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​​អាមេរិក ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​មាន​កូវីដ១៩


​លោក Robert O’Brien គឺជា​​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។
​លោក Robert O’Brien គឺជា​​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។

ក្រុមមន្ត្រីថា លោក O’Brien បាន​ធ្វើការ​ពី​ផ្ទះ​កាលពី​សប្តាហ៍​មុន ក្រោយពី​លោក បាន​ត្រឡប់​ពី​ទស្សនកិច្ច​ការងារ​នៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ប្រទេស​ចិន។

សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Robert O’Brien បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថា ​មាន​ជំងឺ​កូវីដ១៩ ដែល​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ដែល​បាន​ឆ្លង​ជំងឺ​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមានប្រកាស​ថា លោក O’Brien អាយុ​៥៤​ឆ្នាំ ដែល​ដឹកនាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ «បាន​ចេញ​រោគសញ្ញា​កម្រិត​ខ្សោយ ហើយ​បាន​ដាក់​ខ្លួន​លោក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ និង​កំពុង​ធ្វើ​ការ​ពី​កន្លែង​មាន​សុវត្ថិភាព​មួយ​នៅ​ក្រៅ​សេតវិមាន។ លោក​មិន​បង្ក​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​អ្វី​ដល់​លោក​ប្រធានាធិបតី​ឬ​ លោក​អនុប្រធានាធិបតី​ទេ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​តែង​ធ្វើ​ការ​ជិត​ដឹត​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ គេ​មិន​ដឹង​ថា លោក O’Brien បាន​ជួប​គ្នា​ផ្ទាល់​ចុង​ក្រោយ​នៅ​ពេល​ណា​នោះ​ទេ។ លោក​ទាំង​ពី​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​ពេល​ទៅទស្សនកិច្ច​នៅបញ្ជាការដ្ឋាន​ភាគ​ខាង​ត្បូង​នៅ​រដ្ឋ Florida។

ក្រុម​មន្ត្រី​និយាយ​ថា លោក O’Brien បាន​ធ្វើ​ការ​ពី​ផ្ទះ​កាល​ពី​សប្តាហ៍​មុន ក្រោយ​ពី​លោក​បាន​ត្រឡប់​ពី​ទស្សនកិច្ច​ការងារ​នៅ​អឺរ៉ុប ​ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ប្រទេស​ចិន។

មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​អ្វី​ទេ​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​កាល​ពី​ថ្ងៃ​ច័ន្ទ​រំពឹង​ថា ​ទៅ​ទស្សនា​កន្លែង​ផលិត​ផ្នែក​របស់​វ៉ាក់សាំង​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ North Carolina។

កន្លង​មក​ក៏​មាន​បុគ្គលិក​សេតវិមាន​ផ្សេង​ទៀត ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ដែរ។​

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ជំងឺ​កូវីដ១៩​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៤,២​ លាន​នាក់ និង​សម្លាប់​មនុស្សប្រមាណ​១៤៧.០០០ ​នាក់៕

XS
SM
MD
LG