ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​កំពូល​អាមេរិក​និង​ចិន​ជួប​ប្រជុំ​​បិទ​ទ្វារ​នៅ​កោះហាវ៉ៃ


រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​​លោក Mike Pompeo ថ្លែង​នៅក្បែរអ្នក​ការ​ទូត​កំពូល​ចិន​លោក Yang Jiechi សមាជិក​​ការិយាល័យ​នយោបាយ (Politburo) នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន នៅ​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៨
រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​​លោក Mike Pompeo ថ្លែង​នៅក្បែរអ្នក​ការ​ទូត​កំពូល​ចិន​លោក Yang Jiechi សមាជិក​​ការិយាល័យ​នយោបាយ (Politburo) នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន នៅ​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៨

កិច្ច​ពិភាក្សា​បិទ​ទ្វាររយៈ​ពេល​៦​ម៉ោងនៅ​មូលដ្ឋាន​ទ័ព​អាកាស​Hickam ក្នុងកោះ​ហាវ៉ៃ​នេះ​ជា​ការ​ជួប​ប្រជុំ​ផ្ទាល់​ដំបូងរវាង​លោក Pompeo និង​លោក Yang ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​ម៉្លេះ។​

ទោះ​បី​ភាគី​ទាំង​សង​ខាង​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ចំណុច​ដែល​ត្រូវ​ពិភាក្សា​ក្តី ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់ចិន​បាន​ពិពណ៌នា​កិច្ច​ពិភាក្សា​នេះ​ថា«មាន​លក្ខណៈ​ស្ថាបនា» ខណៈ​ដែល​លោក​Pompeo បាន​សង្កត់​ធ្ងន់​ទៅ​លោក Yang អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​សកម្មភាព​ដែល​មាន​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង។

ទំនាក់​ទំនង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​របស់​ពិភពលោក​ទាំង​ពីរនេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដោយ​មាន​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​បញ្ហា​មួយ​ចំនួន ដូច​ជា​ពាណិជ្ជកម្ម ការ​ពង្រឹង​អំណាច​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ដែនដី​ពាក់កណ្តាល​ស្វ័យត​ហុងកុង វត្តមាន​យោធា​ចិន​កាន់​តែ​ខា្លំង​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង និង​ជម្លោះ​ទាក់ទង​នឹង​ប្រភព​នៃ​ការ​ផ្ទុះ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។​

កិច្ច​ប្រជុំ​នេះ​ក៏​ត្រូវ​គ្រប​ដណ្តប់​ដោយ​បរិបទព័ត៌មាននៃខ្លឹមសារ​សម្ងាត់​និង​ចម្រូងចម្រាស់​ដែល​នឹង​ត្រូវ​ទម្លាយ​នៅ​ក្នុងសៀវភៅថ្មី​មួយ​របស់​លោក​John Bolton អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ លោក Bolton បាន​អះអាង​ថា លោក ត្រាំ​ បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​ចិន​ជួយ ទិញ​ផលិតផល​កសិកម្ម​អាមេរិក​ដើម្បី​ជួយ​ធានា​ឲ្យ​លោក​ត្រាំ​អាច​ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ៕

XS
SM
MD
LG