ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការទូត​កម្ពុជា​នឹង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ឡាវ​ដើម្បី​ពង្រឹង​បញ្ហា​ព្រំដែន​និង​បញ្ហា​ទ្វេភាគី


រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួប​ពិភាក្សាជាមួយអ្នកស្រី Paola Pampaloni​ នាយក​គ្រប់​គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការ​បរទេស​របស់​គណៈ​កម្មការ​អឺរ៉ុប និងគណៈប្រតិភូ​សហភាព​អឺរ៉ុប នៅរាជធានីភ្នំពេញ។

កងទ័ព​ប្រទេស​កម្ពុជា​និង​ឡាវ ​បាន​ឈាន​ដល់​ភាពតាន​តឹងខ្លះ​កាល​ពី​សប្តាហ៍​មុន​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ​ជាប់​នឹង​ព្រំប្រទល់​ដែន​នៃ​ប្រទេស​ទាំងពីរ ​ដោយសារ​កងទ័ព​ឡាវ​បាន​ចូល​មក​ឃាត់ ឃាំង​កសិករ​កម្ពុជា​ម្នាក់​ដែល​បាន​ចូល​ទៅ​ធ្វើ​ស្រែ​នៅក្នុង​តំបន់​ដែល​ឡាវ​ចាត់​ទុក​ថា​ជា​តំបន់​ហាមឃាត់។

លោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា នឹង​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​ការងារ​ចំនួន​ពីរ​ថ្ងៃ​ចាប់​ពីថ្ងៃទី​៥​ដល់​ថ្ងៃទី​៦​ខែ​កញ្ញា​ដើម្បី​អ្វីមួយ​ដែល កម្ពុជា​ចាត់​ទុក​ថា​ជា​ការ​ពង្រឹង​បញ្ហា​ព្រំដែន​បញ្ហា​ទ្វេ​ភាគី​ជាដើម។​ នេះ​បើតាម​សេចក្តី​ប្រកាស ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ដំណើរ​ទស្សនកិច្ច​នេះ។​ សេចក្តី​ប្រកាស ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ពង្រឹង​និង​ពង្រីក​វិសាលភាព ​និង​ជម្រៅ​នៃ​កិច្ច​សហ​ប្រតិបត្តិការ ទ្វេភាគី​ រួមទាំង​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ក៏ដូច​ជា​កិច្ច​សហ​ប្រត្តិបត្តិការ​នៅក្នុង​វេទិកា​តំបន់​និង អន្តរជាតិ​នានា​ដែល​មាន​ផល​ប្រយោជន៍​រួមគ្នា​ផងដែរ‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​មិនបាន​បញ្ជាក់​លម្អិត​រឿង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​និង​អន្តរជាតិ ទេ។​ កងទ័ព​ប្រទេស​កម្ពុជា​និង​ឡាវ ​បាន​ឈាន​ដល់​ភាពតាន​តឹងខ្លះ​កាល​ពី​សប្តាហ៍​មុន​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ​ជាប់​នឹង​ព្រំប្រទល់​ដែន​នៃ​ប្រទេស​ទាំងពីរ ​ដោយសារ​កងទ័ព​ឡាវ​បាន​ចូល​មក​ឃាត់ ឃាំង​កសិករ​កម្ពុជា​ម្នាក់​ដែល​បាន​ចូល​ទៅ​ធ្វើ​ស្រែ​នៅក្នុង​តំបន់​ដែល​ឡាវ​ចាត់​ទុក​ថា​ជា​តំបន់​ហាមឃាត់។ ​តែ​បើតាម​ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា​កងទ័ព​ឡាវ​ ប្រមាណ​៦០នាក់​និង​កម្ពុជា​បាន​សម្រេច យល់​ព្រម​ដក​កងទ័ព​រៀងខ្លួន​វិញ​កាល​ពី​ថ្ងៃទី​២៩ ​ខែសីហា​ដោយ​គ្មានការ​ផ្ទុះ​អាវុធ​ទេ ​ក្រោយ​ពី​មាន កិច្ច​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​និង​លោក​នាយក​រដ្ឋ មន្ត្រី​ឡាវ​ ថងលូន ស៊ីស៊ូលីត។

​ប្រទេស​ទាំងពីរ​នឹង​បន្ត​កិច្ចចរចា​គ្នារឿង​ព្រំដែន​នេះ​តទៅ​ទៀត​ ក្រៅពី​យល់​ព្រម​ថា​នឹង​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ពី​ប្រទេស​បារាំង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិវាទ​ព្រំដែន ជា​ប្រវត្តិសាស្ត្រ ​ហើយ​យូរៗ​ម្តង​មានការ​ប្រឈម​មុខផ្នែក​យោធា​នេះ។​ក្រុម​មន្ត្រី​កម្ពុជា​បាន​អះអាង ថា​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG