ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​តូក្យូ​មាន​ករណី​ឆ្លង​កូវីដ១៩​ក្នុង​មួយ​ថ្ងៃ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន


មនុស្ស​ម្នាពាក់ម៉ាស់​ការពារ​ឆ្លង​វីរុស​កូរ៉ូណាឡើងជណ្តើរយន្ត​នៅស្ថានីយ Yokohama ក្បែរ​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី២២​ កក្កដា ឆ្នាំ២០២០។
មនុស្ស​ម្នាពាក់ម៉ាស់​ការពារ​ឆ្លង​វីរុស​កូរ៉ូណាឡើងជណ្តើរយន្ត​នៅស្ថានីយ Yokohama ក្បែរ​ទីក្រុង​តូក្យូកាលពី​ថ្ងៃទី២២​ កក្កដា ឆ្នាំ២០២០។

អភិបាល​ក្រុង​តូក្យូ​អ្នកស្រី Yuriko Koike បាននិយាយ​ថា ករណី​ឆ្លង​កូវីដ​១៩​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍មាន​រហូត​ដល់​៣៦៦​ករណី​ដែល​នេះលើក​ទី​១​ដែល​មាន​ករណី​ប្រចាំ​ថ្ងៃ​កើន​លើស​ពី​៣០០ ខណៈ​ដែល​ជប៉ុន​នឹង​ចាប់​ផ្តើម​ថ្ងៃ​ការ​ឈប់​សម្រាក​៤ថ្ងៃ​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ។​

អ្នកស្រី​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ថា​ចំនួន​ច្រើន​នេះ​មួយ​ផ្នែក​ដោយ​សារ​មាន​ការ​ធ្វើ​តេស្ត​ច្រើន​មិន​ធ្លាប់​មាន។

ប៉ុន្តែ​អ្នក​ជំនាញ​ជប៉ុន​បាន​ព្រមាន​ថា មាន​សញ្ញា​ថា​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​កាន់​តែ​ឆ្លង​ខ្លាំង​ឡើង ដោយ​មិន​ត្រឹម​តែ​ឆ្លង​ក្នុង​ចំណោម​យុវជន​ដែល​ទៅ​កម្សាន្ត​នៅ​ក្លឹប​រាត្រី​ដូច​ការ​គិត​ពី​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លង​ដល់​មនុស្ស​ចាស់​នៅ​តាម​ផ្ទះ កន្លែង​ធ្វើ​ការ និង​ភោជនីយដ្ឋាន​ទៀត។

ប្រទេស​ជប៉ុន​ទាំង​មូលក៏​មាន​ការ​កើន​ករណី​ឆ្លង​កូវីដ១៩ ដោយ​កាល​ពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​៧៩៥​ករណី​ថ្មី ដែល​នេះ​ជា​ចំនួន​ច្រើន​ជាង​ករណី​ខ្ពស់​បំផុត​របស់​ជប៉ុន​កាល​ពី​ខែ​មេសា។

អភិបាល​ក្រុង​តូក្យូបាន​សុំ​ឲ្យ​អ្នក​ក្រុង​នៅ​ផ្ទះ​ក្នុង​ពេល​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ចុង​សប្តាហ៍​នេះ ទោះ​បី​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​សម្រេច​ធ្វើ​យុទ្ធនាការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក ដែល​មិន​រួម​បញ្ចូល​ក្រុង​តូក្យូ​ទេ៕​

XS
SM
MD
LG