ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន មីយ៉ាន់ម៉ា​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​សម្របសម្រួល​ខ្លះ


លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​ស្រី​អោង​ សាងស៊ូជី រដ្ឋ​មន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង​ណៃពិដោ កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។
លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​ស្រី​អោង​ សាងស៊ូជី រដ្ឋ​មន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង​ណៃពិដោ កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។

ការ​ចាប់​ដៃ​ជា​លក្ខណៈ​មិត្តភាព​រវាង​លោកស្រី ​អោង ​សានស៊ូជី​នៃ​ប្រទេស​មីយ៉ាន់ម៉ា និង​លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ដែល​កំពុង​ទស្សនកិច្ច​ប្រទេស​នេះ​ នៅ​សប្តាហ៍​នេះ ​បាន​ត្រូវ​ពណ៌នា​នៅ​ក្នុង​ប្រទេស​ចិន​ថា​ ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​នៃ​ចំណង​ទាក់ទង​រវាង​ប្រទេស​ចិន ​និង​មីយ៉ាន់ម៉ា។

ក៏ប៉ុន្តែ ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​របស់​ប្រទេស​ជិ​ត​ខាង​នេះ​នឹងអាស្រ័យ​ថាតើ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​មីយ៉ាន់ម៉ា ​ឆ្លើយ​តប​ការ​ព្រួយ​កង្វល់​របស់​ចិន​អំពី​សន្តិសុខ​ព្រំដែន​ហើយ​និង​ការ​ខ្វែង​គំនិត​គ្នា​ខាង​ពាណិជ្ជកម្ម​យ៉ាង​ដូចម្តេច។

ការ​ពិចារណា​ការ​ពឹង​ផ្អែក​សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ា​លើ​ប្រទេស​ចិននោះ ​ពួក​អ្នក​វិភាគ​និយាយ​ថា ការណ៍​នេះ​នឹង​ក្លាយ​ជា​ការ​លំបាក​សម្រាប់​លោកស្រី ​អោង សានស៊ូជី​ហើយ​និង​រដ្ឋាភិបាល​ថ្មី​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដែល​កំពុង​កើន​ឡើង​របស់​មហា​អំណាច​ជិត​ខាង​របស់​ខ្លួន​លើ​សេដ្ឋកិច្ច​ក្នុង​ស្រុក​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពួក​អ្នក​វិភាគ​នោះ ​និយាយ​ទៀត​ថា ​ចិន​នឹង​ត្រូវ​ធ្វើ​ការ​សម្របសម្រួល​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​មីយ៉ាន់ម៉ា។

ក្នុង​អំឡុង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​បាន​បន្ត​សំណើ​សន្តិភាព​ជាមួយ​មីយ៉ាន់ម៉ា។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​បាន​ប្រាប់​លោកស្រី ​អោង ​សានស៊ូជី​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ​កាល​ពី​ថ្ងៃ​អង្គារថា‍ «ខ្ញុំ​បាន​មក​បញ្ជូន​សារ​យ៉ាង​ច្បាស់​លាស់ដល់​សហគមន៍​អន្តរជាតិ​ថា ​ចិន​ពេញ​ចិត្ត​ជួយ​មីយ៉ាន់ម៉ា​ហើយ​និង​បន្ត​ធ្វើ​ជា​ប្រទេស​ជិត​ខាង​ដ៏​ល្អ ​ជា​មិត្ត​ភក្តិ​ និង​ដៃគូ​ដ៏​ល្អ ឥឡូវ​នេះ​គឺ​ថា មីយ៉ាន់ម៉ាបាន​បើក​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​នៅ​ក្នុង​សាវតា​របស់​ខ្លួន‍»។

​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​មន្រ្តី​ចិន​ធ្វើឲ្យ​ប្រាកដ​ពី​ចំណងទាក់​ទង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​អតីត​រដ្ឋាភិបាល​ដែលដឹកនាំ​ពួក​យោ​ធា​មីយ៉ាន់ម៉ា​នឹង​បន្ត​នៅ​ពេល​ឥឡូវនេះ​ដែល​លោកស្រី​ ​អោង ​សានស៊ូជី​ និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​កំពុង​កាន់​អំណាច​នៅ​ពេល​ឥឡូវ​នេះ។

​លោក Wang Yi ​ក៏​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​ថា ​ការ​ពិគ្រោះ​អាច​ដោះ​ស្រាយការ​ខ្វែង​គំនិតខាង​ពាណិជ្ជកម្ម​សំខាន់ៗ​រវាង​ប្រទេស​ទាំង​២៕

XS
SM
MD
LG