ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson ធ្វើការ​លុបបំបាត់​ភាពតានតឹង​រវាង​សហរដ្ឋអាមេរិក​ និង​ទ្វីប​អាហ្វ្រិក


រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ Rex Tillerson ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អេត្យូពី Dr. Workneh Gebeyehu នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​មួយ​ក្នុង​ទីក្រុង​ Addis Ababa ប្រទេស​អេត្យូពី​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។
រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ Rex Tillerson ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អេត្យូពី Dr. Workneh Gebeyehu នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​មួយ​ក្នុង​ទីក្រុង​ Addis Ababa ប្រទេស​អេត្យូពី​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​អំពី​ការប្តេជ្ញា​របស់​សហរដ្ឋអាមេរិក​ចំពោះ​ទ្វីបអាហ្វិ្រក​ នៅក្នុង​កិច្ចខំប្រឹងប្រែង​ដើម្បី​បញ្ចប់​ភាពចម្រូងចម្រាស​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រមាថ​របស់​លោក​ប្រធានាធិបតិ Donald Trump ដែល​ត្រូវ​បាន​គេ​រាយការណ៍​ទៅ​លើ​ទ្វីប​មួយ​នេះ។

នៅក្នុង​ជំនួប​រវាង​អ្នក​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ប្រធាន​គណកម្មការសហភាព​អាហ្វ្រិក​លោក Moussa Fakiកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Trump ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រើ​ពាក្យ​ប្រមាថ​លើ​ប្រទេស​ហៃទី​និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅក្នុង​ទ្វីប​អាហ្វ្រិក​កាល​ពី​ពីរខែ​កន្លង​ទៅ។ ទាំង​សហភាពអាហ្វ្រិក​ និង​រដ្ឋាភិបាល​អាហ្វ្រិក​និយាយ​ថា​ពួកគេ​មាន​ការ​ខឹង​សម្បា​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​នេះ។

នៅក្នុង​សន្និសីទ​រួមគ្នា​ជាមួយ​លោក Faki នៅ​ឯ​ទីស្នាក់ការ​កណ្តាល​សហភាព​អាហ្រ្វិក​នៅក្នុង​ទីក្រុង Addis Ababa ប្រទេស​អេត្យូពី​ លោក Tillerson បាន​ថ្លែង​ថា«ខ្ញុំ​គិត​ថា​ការប្តេជ្ញា​របស់​សហរដ្ឋអាមេរិក​ចំពោះ​អាហ្វ្រិក​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំងពីរ។ លោក​ប្រធានាធិបតី​បាន​សរសេរ​លិខិត​ផ្ទាល់​ខ្លួន​មួយ​ទៅ​កាន់​សហភាព​អាហ្វ្រិក»។

លោក Faki បាន​និយាយ​ថា ​លោក​បាន​ទទួល​លិខិត​ដែល​មាន​កាល​បរិច្ឆេទ​តាំង​ពី​ថ្ងៃ​ទី២៥ ខែមករា​ ហើយ​បាន​ចាត់​ទុក​ឧបទ្ទេវហេតុ​នោះ​ថា​ជា​រឿង​អតីតកាល។

លោក Faki បាន​បន្ថែម​ថា​ទស្សនៈកិច្ច​របស់​អ្នក​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​គឺ​ជា​ភស្ភុតាង​បង្ហាញ​ថា​ទំនាក់ទំនង​រវាង​អាហ្វ្រិក​ និង​សហរដ្ឋអាមេរិក​ផ្អែក​លើ​ភាពជាក់​ស្តែង»។ លោក Tillersonថ្លែង​ថា​ការ​លើក​កម្ពស់​សន្តិភាព​និង​សន្តិសុខ​ ការអភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​ គឺ​ជា​គោលដៅ​ទាំង​បី​នៃ​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ចំពោះ​ទ្វីប​អាហ្វិ្រក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG