ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson៖ ​វិធីសាស្ត្រ​របស់​ចិន​ចំពោះ​តំបន់​អាហ្វ្រិក​គឺ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពឹងផ្អែក​គេ


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក នៅ​សាកលវិទ្យាល័យ George Mason នៅ​ក្នុង​ក្រុង Fairfax រដ្ឋ Virginia កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

មុន​នឹង​ចេញ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ទៅ​តំបន់​អាហ្វ្រិក​ លោក Rex Tillerson​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃអង្គារ​ថា​ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ថា​នឹង​កសាង «ទំនាក់ទំនង​រឹងមាំ​ជាមួយ​នឹង​អាហ្វ្រិក» និង​បាន​រិះគន់​ប្រទេសចិន​ពី​ការ «លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ពឹងផ្អែក​គេ» នៅក្នុង​របៀប​ដោះស្រាយ​របស់​ខ្លួន​នៅក្នុង​តំបន់​អាហ្វ្រិក។

នៅ​ក្នុង​សុន្ទរកថា​ជា​លើក​ទី១​របស់​លោក​ ដែល​បាន​រៀបរាប់​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​អាហ្វ្រិក​ លោក Tillerson បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​ចង់​កាត់​បន្ថយ​របាំង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ ដែល​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​តាំង​ពី​ដើម​រៀង​មក​នៅ​ក្នុង​តំបន់​នេះ។ លោក​បាន​បន្ថែម​ទៀត​ថា​វិធីសាស្ត្រ​របស់​សហរដ្ឋអាមេរិក​គឺ​លើក​ទឹកចិត្ត​ឲ្យ​មាន​អភិបាលកិច្ច​ល្អ»​ ដែល​ផ្ទុយ​ទាំងស្រុង​ពី​វិធីសាស្ត្រ​របស់​ចិន​ដែល «លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ពឹង​ផ្អែក​គេ​ តាមរយៈ​ការ​ប្រើប្រាស់​កិច្ចសន្យា​ដែល​ស្រពេច​ស្រពិល​ ការ​ផ្តល់​កម្ចី​ដែល​មាន​ការ​កេងប្រវ័ញ្ជ ​និង​កិច្ចព្រមព្រៀង​ពុករលួយ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​បំណុល​ និង​បាត់បង់​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។

ដំណើរ​ទស្សនកិច្ចរបស់​លោក Tillerson ដែល​មាន​រយៈពេល​១សប្តាហ៍​ទៅ​កាន់​ប្រទេស​ចំនួន៥​ នឹង​ផ្តោតសំខាន់​ទៅ​លើ​ការប្រឆាំង​អំពើ​ភេរវកម្ម​ លើក​កម្ពស់​សន្តិភាព អភិបាលកិច្ច​ល្អ​ ពាណិជ្ជកម្ម​ និង​ការ​ធ្វើ​វិនិយោគទុន។ ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ក្នុង​សកលវិទ្យាល័យ George Mason ខាងក្រៅ​រដ្ឋធានី​វ៉ាស៊ីតោន​ លោក Tillerson​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «សន្តិសុខ​ និង​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចរបស់​ប្រទេស​យើង​នឹង​ភ្ជាប់​ទៅ​តំបន់​អាហ្វ្រិក​ដែល​មិន​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក»៕

XS
SM
MD
LG