ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Tillerson៖ លោកត្រាំបញ្ចេញ​មតិ​ផ្ទាល់ខ្លួន​ទៅ​លើ​តម្លៃ​ពាក់​ព័ន្ធ​ការ​ប្រមូល​ផ្តុំ​របស់​ពួក​ស្បែក​ស


រូបឯកសារ៖ ក្រុម​បាតុករ​ជាតិ​និយមស្បែក​ស (ស្តាំ) ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ដែល​បាន​គប់​ប្រអប់​ដាក់​កាសែត​នៅ​ក្រុង Charlottesville រដ្ឋ Virginia។
រូបឯកសារ៖ ក្រុម​បាតុករ​ជាតិ​និយមស្បែក​ស (ស្តាំ) ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ដែល​បាន​គប់​ប្រអប់​ដាក់​កាសែត​នៅ​ក្រុង Charlottesville រដ្ឋ Virginia។

លោក ​Rex Tillerson​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និយាយ​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ថាលោក​និយាយ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ទៅ​លើ​តម្លៃ។ លោក ​ត្រាំ កំពុងប្រឈម​នឹង​ការ​រិះគន់​ជុំ​វិញ​ការ​ឆ្លើយ​តប​របស់​លោក​ទៅ​នឹង​ការ​ប្រមូលផ្តុំ​របស់​ពួក​ស្បែកស​ជាតិ​និយម​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋ Virginia។

ដោយ​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី ​Fox News Sunday ​របស់​អាមេរិក លោក ​Tillerson ​ត្រូវ​បាន​គេ​សួរ​អំពី​ការ​រិះគន់​របស់​គណៈ​កម្មាធិការ​អង្គការ​សហប្រជាជាតិ​ទៅ​លើ​រដ្ឋបាល​របស់​លោក ​ត្រាំ ​ចំពោះ​អ្វី​ដែល​អ្នក​ខ្លះ​មើល​ឃើញ​ថា គឺ​ជា​ការ​ខក​ខាន​ឬ​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ថ្កោលទោស​ហេតុការណ៍​ហិង្សា​ដែល​មាន​លក្ខណៈ​រើស​អើង​ពូជសាសន៍។

លោក Tillerson ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សម្តែង​នូវ​តម្លៃ​របស់​អាមេរិក​ពី​ក្រសួង​ការបរទេស។ យើង​តំណាង​ឲ្យ​ប្រជាជន​អាមេរិក។ យើង​តំណាង​ឲ្យ​តម្លៃ​របស់​អាមេរិក ការ​ប្តេជ្ញា​របស់​យើង​ចំពោះ​សេរីភាព ការ​ប្តេជ្ញា​របស់​យើង​ចំពោះ​ការ​ប្រព្រឹត្ត​ដោយ​ស្មើ​គ្នា​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ហើយ​សារ​នេះ មិន​ដែល​ផ្លាស់ប្ដូរ​នោះ​ទេ»។

លោក ត្រាំ បាន​ថ្កោល​ទោស​ការ​រើសអើង​នៅ​ក្នុង​អត្ថាធិប្បាយ​ទៅ​កាន់​សាធារណជន​របស់​លោក​អំពី​ការ​ប្រមូលផ្តុំ​គ្នា​នេះ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​សុន្ទរកថា​លើក​ដំបូង​របស់​លោក ដែល​លោក​មិន​បាន​លើក​ឡើង​ពី​ពួក​ស្បែក​ស​ដែល​យល់​ថា​ខ្លួន​ឯង​ល្អ​ដាច់​គេ​នោះ​ទេ ហើយ​លោក​បានថ្លែង​ថា មាន​ភាគី​ជាច្រើន​ ដែល​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​ដោយ​ហិង្សា​នៅ​ក្នុង​ទីក្រុង Charlottesville៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG