ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​​និងរដ្ឋមន្ត្រី​ការបរទេស​ទៅអាស៊ី​


រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក​ Rex Tillerson ថ្លែង​នៅ​ក្នុង​វិទ្យាស្ថានសិក្សា​យុទ្ធសាស្រ្តកាលពី​ថ្ងៃទី​១៨ តុលា ២០១៧ រដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក​ Rex Tillerson ថ្លែង​នៅ​ក្នុង​វិទ្យាស្ថានសិក្សា​យុទ្ធសាស្រ្តកាលពី​ថ្ងៃទី​១៨ តុលា ២០១៧ រដ្ឋធានីវ៉ាស៊ីនតោន។

លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេសស.រ.អា.​ នឹងទៅ​ប្រទេសមីយ៉ាន់ម៉ា ​និង​អមដំណើ​ លោក​ប្រធានាធិបតី ​Donald Trump ​អំឡុង​ទស្សន​កិច្ច​ទៅ​អាស៊ី។​ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់ក្រសួង​ការ​បរទេស​ចេញ​ថ្ងៃ​ព្រហស្បតិ៍។ ​លោក ​Tillerson ​នឹងទៅ​ក្រុងតូក្យូ ពីថ្ងៃទី៥​ដល់​ទី៧​ ខែវិច្ឆិកា​ជាមួយ​លោក​ប្រធានាធិបតី​ ហើយ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​លោកTrump ​និង​លោក ​Shinzo Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន។ ​បន្ទាប់មក​លោក ​Tillerson ​និង​លោក ​Trump ​នឹង​បន្ត​ដំណើរ​ទៅ​កូរ៉េខាង​ត្បូង​ ចិន​វៀតណាម​ និង​ហ្វីលីពីន។ ​លោក​ដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​ភូមា​បន្ថែមទៀត៕

XS
SM
MD
LG