ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson ​ថា​ការ​ផ្សះផ្សា​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ជា​ «ជំហាន​វិជ្ជមាន​ខ្លាំង​ណាស់»


រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស Rex Tillerson បាន​មកដល់​អាកាស​យានដ្ឋានអន្តរជាតិ Djibouti–Ambouli ក្នុងសាធារណ​ Djibouti កាលពី​ថ្ងៃទី​០៩ មីនា ២០១៨។

លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson បានមាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រថា​ការ​ផ្សះផ្សា​នយោបាយ​រវាង​ប្រធានាធិបតី​ Uhuru Kenyatta នៃ​ប្រទេស កេនយ៉ា និង​លោកRaila Odinga មេដឹកនាំ​ក្រុមប្រឆាំង​ជា «ជំហាន​វិជ្ជមាន​ណាស់» ដោយ​លោកបានមានប្រសាសន៍​បន្ថែម​ថា​ស.រ.អា.គាំទ្រ​ដល់ការ​រួម​បញ្ចូល​ខាង​នយោបាយ​និង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ។

លោក Kenyatta និង​លោក Odinga បានជួបគ្នា​ជាលើក​ដំបូង​ចាប់តាំង​ពី​មានការ​បោះឆ្នោត​ប្រធានាធិបតី​មិន​ស្រុះ​ស្រួល​គ្នា​កាលពី​រដូវ​ក្តៅ​មុនដើម្បី​ចាប់ផ្តើម​អ្វី​ដែល​លោក​ទាំង​ពីរនាក់នេះ​ហៅ​ថា​ការ​ជំរុញ​រួម​គ្នា​ដើម្បី​ឯកភាព​ជាតិ។​

លោក Tillerson បានសរសើរ​ដល់​សេចក្តី​ប្រកាស​នេះនៅ​ក្នុង​សន្និសីត​កាសែត​រួម​គ្នា​មួយ​ជាមួយ​លោកស្រី​ Monica Juma រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេសកេនយ៉ា​នៅក្នុង​ក្រុង​ណៃរ៉ូប៊ី។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​បានមានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា​«បុរស​ទាំង​ពីរ​នាក់នេះបង្ហាញ​ភាព​ជាមេដឹកនាំ​ដ៏​ប្រសើរ ដោយ​បានស្រុះ​ស្រួល​គ្នា​ក្នុង​កិច្ច​ព្រមព្រៀងដែល​អស់​លោក​បានចុះ​ហត្ថលេខា​នៅ​ថ្ងៃ​នេះ។ ​ស.រ.អា.​នឹង​គាំទ្រ​ដល់​ដំណើរ​ការ​ដែល​បាន​ត្រូវប្រកាស​កាល​ពី​ព្រឹកមិញ​នេះដើម្បី​បង្រួប​បង្រួម​ប្រទេសនិង​ដោះស្រាយការ​ខ្វែង​គំនិត​គ្នា​ក្នុង​ប្រទេសជាតិ​ផង​ដែរ»។

អ្នកការទូត​កំពូល​រូប​នេះ​របស់​ស.រ.អា.បានគូសបញ្ជាក់អំពី​សារៈសំខាន់​នៃបណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ហើយ​លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​រដ្ឋាភិបាលមិនគួរ​បង្ក្រាប​បណ្តាញ​ព័ត៌មាន​ទេ៕

XS
SM
MD
LG