ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ដកតំណែង​របស់​លោក​ជា​អ្នក​ការទូត​កំពូល​សហរដ្ឋអាមេរិក


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson លា​សហការី​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលបី​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៨ បន្ទាប់​ពី​ត្រូវ​បាន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដក​តំណែង​របស់​លោក។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson លា​សហការី​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលបី​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៨ បន្ទាប់​ពី​ត្រូវ​បាន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដក​តំណែង​របស់​លោក។

ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី Donald Trump តែងតាំង​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA​ លោក Mike Pompeoជំនួស​តំណែង​រដ្ឋមន្ត្រី​ការបរទេស ​លោក Rex Tillerson​ បាន​ធ្វើ​ឲ្យ​អ្នក​ការទូត​ជាន់​ខ្ពស់​រូប​នេះ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ អនុរដ្ឋមន្ត្រី​ការបរទេស​លោក Steve Goldstein បាន​ថ្លែង​កាល​ពី​ថ្ងៃអង្គារ​ថា ​«លោក​រដ្ឋមន្ត្រី​មិន​បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​ ហើយ​លោក​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ដក​តំណែង​នេះ​ដែរ។ ប៉ុន្តែ​លោក​អគុណ​ចំពោះ​ឱកាស​ដែល​បាន​ផ្តល់​ឲ្យ​លោក​ដើម្បី​បាន​បម្រើ​ប្រទេស។ លោក​រដ្ឋមន្ត្រី​ចង់​កាន់​តំណែង​នេះ​ដោយ​សារ​តែ​មាន​ការវិវត្ត​យ៉ាង​ខ្លាំង​នៅក្នុង​សន្តិសុខជាតិ»។

បន្ទាប់​ពី​ចេញ​សេចក្តី​ថ្លែងការណ៍​រួច​មក​ លោក​អនុរដ្ឋមន្ត្រី Goldstein ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សេតវិមាន​ផងដែរ។ ការ​ប្រកាស​ពី​ការ​ចាកចេញពី​តំណែង​យ៉ាង​ឆាប់​រហ័ស​នេះ​បាន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក Tillerson បាន​ត្រឡប់​មក​ពី​ធ្វើ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ទៅ​កាន់​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

ការ​ចាកចេញ​របស់​លោក​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​លោក​ប្រធានាធិបតី​ ដោយ​លោក​បាន​បង្ហោះសារ​នៅ​លើ Twitter ថា «លោក Mike Pompe នាយក CIA នឹង​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​យើង។ លោក​នឹង​បំពេញ​ការងារ​បាន​យ៉ាង​ល្អ។ សូម​អគុណ​លោក Rex Tillerson ដែល​បាន​បំពេញ​ការងារ​របស់​លោក​រយៈពេល​កន្លង​មក។ លោកស្រី Gina Haspel នឹង​កាន់​តំណែង​ជា​នាយក CIA ថ្មី​ និង​ជា​ស្ត្រី​ទីមួយ​ដែល​ត្រូវ​បាន​ជ្រើសរើស។ ខ្ញុំ​សូម​ចូល​រួម​អបអរសាទរ!»។ យោង​តាម​សារព័ត៌មាន AP បាន​រាយការណ៍​ថា​លោក John Kelly នាយខុទ្ទកាល័យ​របស់​សេតវិមាន​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Tillerson កាល​ពី​ថ្ងៃសុក្រ​ និង​បាន​ព្រមាន​លោក​ថា​ លោកTrump នឹង​បង្ហោះ​សារ​នៅលើ Twitter ដែល​ជា​សារ​មិន​ល្អ​ចំពោះ​លោក Tillerson ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​ជា​សារ​អ្វី​នោះ​ទេ។ សារព័ត៌មាន NBC​ បាន​រាយការណ៍​ថា​ នៅ​អំឡុង​ពេល​និយាយ​តាម​ទូរស័ព្ទ​នោះ​ លោក Kelly បាន​ប្រាប់​លោក Tillerson ថា​លោក Trump ចង់​ដក​លោក​ចេញ​ពី​តំណែង៕

XS
SM
MD
LG