ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​​ត្រាំ​​ដក​លោក Tillerson ចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ការ​បរទេសអាមេរិក


រូប​ឯកសារ៖ លោក Rex Tillerson ស្តាប់​សំណួរ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ក្រុង Nairobi ប្រទេស​កេនយ៉ា កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨។
រូប​ឯកសារ៖ លោក Rex Tillerson ស្តាប់​សំណួរ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ក្រុង Nairobi ប្រទេស​កេនយ៉ា កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨។

លោក Pompeo នឹង​ត្រូវ​ជំនួស​តំណែង​របស់​លោក​នៅ​ទី​ភ្នាក់ងារ CIA វិញ​ដោយ​​​អនុប្រធាន​របស់​លោក គឺ​លោកស្រី Gina Haspel។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) នៃ​សហរដ្ឋ​អាមេរិក បាន​បណ្តេញលោក Rex Tillerson ចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​នៅថ្ងៃ​អង្គារ​នេះ​ ដោយ​ដាក់​នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ CIA លោក Mike Pompeo ជំនួស​វិញ។

លោក Pompeo នឹង​ត្រូវ​ជំនួស​តំណែង​របស់​លោក​នៅ​ទី​ភ្នាក់ងារ CIA វិញ​ដោយ​អនុប្រធាន​របស់​លោក គឺ​លោកស្រី Gina Haspel។

លោក ត្រាំ បាន​សរសេរ​នៅ​ក្នុងគណនី Twitter របស់​លោកកាល​ពី​ថ្ងៃ​អង្គារ​ថា៖ «សូមអរគុណ​ដល់​លោក Rex Tillerson ចំពោះការ​បម្រើ​ជាតិ​របស់​លោក! លោកស្រី Gina Haspel នឹង​ក្លាយ​ជា​នាយក​ថ្មី​នៃ​ទីភ្នាក់ងារ​ CIA ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយ​ជា​ស្ត្រី​ដំបូង​ដែល​កាន់​តំណែង​នេះ។ សូម​អបអរសាទរ​ដល់​អ្នក​គ្រប់គ្នា!»

នេះ​ជា​ព័ត៌មាន​ថ្មី​ដែល​ទើប​បាន​កើត​ឡើង។ សូម​ប្រិយមិត្ត​រង់​ចាំព័ត៌មាន​លម្អិត​ពី​ VOA នៅ​ក្នុង​ការ​ផ្សាយ​ខាង​មុខ​ទៀត។

​លោក Rex Tillerson ធ្វើ​សេចក្តី​ថ្លែងការ​ណ៍​(ជា​ភាសា​អង់គ្លេស​) ក្រោយ​ពី​ត្រូវ​ដក​ពី​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស៖

ក្រាហ្វិក​បង្ហាញ​អំពី​ភាព​តានតឹង​រវាង​លោក Trump និង លោក Tillerson៖

XS
SM
MD
LG