ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​រឹតបន្តឹង​សន្តិសុខ​នៅ​ពេល​ដែល​កេនយ៉ា​ទទួល​សា្វគមន៍​លោក​ប្រធានាធិបតី​អូបាម៉ា


លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​ទទួល​កម្រង​ផ្កា​ពី​ក្មេង​ស្រី​ម្នាក់​ នៅ​ពេល​ដែល​លោក​មក​ដល់​ព្រលាន​យន្តហោះ​ Jomo Kenyatta International Airport នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។
លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​ទទួល​កម្រង​ផ្កា​ពី​ក្មេង​ស្រី​ម្នាក់​ នៅ​ពេល​ដែល​លោក​មក​ដល់​ព្រលាន​យន្តហោះ​ Jomo Kenyatta International Airport នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កេនយ៉ា ​នៅពេល​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​សម្រាប់​ការ​ចាប់​ផ្តើម​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ជា​ប្រវត្តិសាស្រ្ត​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​នេះ។

យន្តហោះ Air Force One ​របស់​លោក​ប្រធានាធិបតី​បាន​ចុះ​ចត​នៅ​ក្នុង​រដ្ឋ​ធានី ណៃរ៉ូប៊ី (Nairobi) ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ។ ប្រធានា​ធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា​ទទួល​ស្វាគមន៍លោក​ប្រធានាធិបតី​អូបាម៉ានៅ​ចំណត​ព្រលាន​យន្តហោះ ​បន្ទាប់​មក​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សណ្ឋា​គារ​របស់​លោក ​ដែល​នៅ​ទីនោះ​លោក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​មួយ​សាច់ញាតិ​ជាតិ​កេនយ៉ា ​រួម​មាន​ជីដូន​ ហើយ​និង​លោកស្រី Auma Obama ដែល​ជា​ប្អូន​ស្រី​ម្តាយ​ទីទៃ​ពី​គ្នា​របស់​លោក។

នៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ​មាន​លាប​ពណ៌​ និង​បោស​សម្អាត​នៅ​ពេល​ទីក្រុង​នេះ​បាន​ប្រុងប្រៀប​ស្វាគមន៍​ប្រធានាធិបតី​អូបាម៉ា​ចំពោះ​អ្វី​ដែល​ពលរដ្ឋ​កេនយ៉ា​បាន​ហៅ​ថា ការ​អញ្ជើញ​មក​ផ្ទះ​របស់​លោក​ប្រធានាធិបតី។

មូលហេតុ​ដ៏​សំខាន់សម្រាប់​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​នេះ ​គឺ​ចូលរួម​សន្និសីទ​កំពូល​សហគ្រិន​សាកលលោក​ជា​លើក​ទី​មួយ​ដែល​សន្និសីទ​កំពូល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ ​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​រួមគ្នា​នោះ ​នឹង​ធ្វើ​សុន្ទរកថា​ទៅ​កាន់​សន្និសីទ​កំពូល​នៅ​ថ្ងៃ​សៅរ៍​នេះ។ កេនយ៉ា​ក៏​ជា​ទី​កន្លែង​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែរ។ ឪពុក​របស់​លោក​បាន​កើត ​និង​ស្លាប់​នៅ​ក្នុង​តំបន់​ជនបទ​ភាគ​ខាង​លិច​ប្រទេស​កេនយ៉ា ហើយ​បាន​បម្រើ​ការងារ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ទី​មួយ​នៃ​ប្រទេស​កេនយ៉ា។

​លោក​អូបាម៉ា​មាន​ទស្សនៈ​កិច្ច​លើក​ចុងក្រោយ​នៅ​ឆ្នាំ​២០០៦​ជា​សមាជិក​ព្រឹទ្ធ​សភា ក៏ប៉ុន្តែ ​នេះ​ជា​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​លើក​ដំបូង​របស់​លោក​ជា​ប្រធានាធិបតី។ ​លោក William Ruto ​អនុ​ប្រធានាធិបតី​នៃ​ប្រទេស​កេនយ៉ា​និយាយ​ថា ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​នេះ​មាន​អត្ថន័យ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG