ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានាធិបតី​អូបាម៉ា​កំពុង​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្រ្វិក​ដើម្បី​លើក​ស្ទួយ​ពាណិជ្ជកម្ម


ជន​ជាតិ​កេនយ៉ា​កំពុង​លក់​ទង់ជាតិ​កេនយ៉ា និង​ទង់ជាតិ​អាមេរិក​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី នៅថ្ងៃសុក្រនេះ​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា ចាប់តាំងពីលោក​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ២០០៦។
ជន​ជាតិ​កេនយ៉ា​កំពុង​លក់​ទង់ជាតិ​កេនយ៉ា និង​ទង់ជាតិ​អាមេរិក​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី នៅថ្ងៃសុក្រនេះ​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា ចាប់តាំងពីលោក​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ២០០៦។

ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ នឹង​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ណៃរ៉ូប៊ី (Nairobi) ប្រទេស​កេនយ៉ា​ (Kenya) ​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នៅ​ទីនោះ​លោក​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ពាណិជ្ជកម្ម​ពិភពលោក។ លោក​នឹង​ផ្តោត​ទៅ​លើ​កំណើន​នៃ​ការ​រីកចម្រើន​ផ្នែក​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច​របស់​អាមេរិកាំង​ជាមួយ​នឹង​តំបន់​អាហ្វិ្រក​ក្រោម​វាល​ខ្សាច់​សាហារ៉ា។

កេនយ៉ា​ជា​ប្រទេស​កំណើត​របស់​ឪពុក​លោក អូបាម៉ា ដែល​បាន​ចែក​ដ្ឋាន​ទៅ​ហើយ​នោះ ហើយ​នេះ​ជា​ទស្សនកិច្ច​ទីមួយ​របស់​លោក ​ទៅ​កាន់ប្រទេស​កេនយ៉ា​ក្នុង​នាម​ជា​ប្រធានាធិបតី​ស.រ.អា.។

ទស្សនកិច្ច​របស់​លោក ​អូបាម៉ា ​ធ្វើ​ឡើង​នៅ​ចុង​អាណត្តិ​របស់​លោក ​ដែល​ការ​ពន្យារ​នេះ​ប្រហែល​ជាដោយសារ​តែ​លោក​ប្រធានាធិបតី ​Uhuru Kenyatta​ នៃ​ប្រទេស​កេនយ៉ា​ប្រឈមមុខនឹង​បទ​ចោទ​ប្រកាន់​ក្នុង​បទ​ឧក្រិដ្ឋកម្មប្រឆាំង​និងមនុស្ស​ជាតិ។

តុលាការ​អន្តរជាតិ​បាន​លុប​ចោល​ករណី​នោះ​ហើយ ដោយ​និយាយថា​ខ្វះ​ភស្តុតាង។ ប្រធានាធិបតី​ទាំង​ពីរ​រូប​ ក៏​គ្រោង​នឹង​ជួប​គ្នា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក អូបាម៉ា ទៅ​កាន់​ប្រទេស​កេនយ៉ា​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG