ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​អូបាម៉ា​ស្វាគមន៍​​ការ​រីក​លូតលាស់​​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​អាហ្វ្រិក


ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ឯ​វេទិកា​ធុរកិច្ច​អាមេរិក​និង​អាហ្រ្វិក​ អំពី​ការ​ពង្រឹង​ពាណិជ្ជកម្ម និង​ចំណង​ហិរញ្ញវត្ថុ​រវាង​អាមេរិក និង​អាហ្រ្វិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​អបអរ​សាទរ​ការ​រីក​លូតលាស់​នៅ​ក្នុង​ការ​ទាក់ទង​ខាង​សេដ្ឋកិច្ច​របស់​អាមេរិក​ជាមួយ​តំបន់​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិកនៅ​ឯ​ពិធី​មួយ​ក្នុង​សេតវិមាន​កាលពី​រសៀល​ថ្ងៃ​ពុធ​នៅពេល​ដែល​លោក​រៀប​នឹង​បំពេញ​ទស្សនៈកិច្ច​ទៅ​ប្រទេស​អេត្យូពី (Ethiopia) និង​កេនយ៉ាក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត​នេះ។

កាល​ពី​ខែ​មុន ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​អនុញ្ញាតិ​ឲ្យ​បន្ត​ច្បាប់​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ដែល​មាន​រយៈ​ពេល​១០​ឆ្នាំ​ជាមួយ​ទ្វីប​អាហ្វ្រិក។ ការ​ខំ​ប្រឹង​ប្រែង​រយៈ​ពេល​១៥​ឆ្នាំ​បាន​ជំរុញ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​អាហ្វ្រិក​រហូត​ដល់​៧៣​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ ​ដោយ​ការ​នាំ​ទំនិញ​ចេញ​របស់អាមេរិក​បាន​កើន​ឡើង​លើស​ពី​ចំនួន​ពាក់​កណ្តាល​នៃ​ចំនួន​៧៣​ពាន់​លាន​ដុល្លារ​នោះ។

ប្រទេស​ជាង​៤០​នៃ​តំបន់​ខាង​ត្បូងវាល​ខ្សាច់សាហារ៉ា​បាន​ទទួល​អត្ថប្រយោជន៍​ខាង​ពាណិជ្ជកម្ម​នៅ​ក្រោម​ច្បាប់​នោះ ​តាម​រយៈ​ការ​នាំទំនិញ​ចេញ​ភាគ​ច្រើន​ពី​អាហ្វ្រិក​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ការ​បង់ពន្ធ។ ​ប្រទេស​ទទួល​អត្ថប្រយោជន៍​សំខាន់​២​ គឺ​ប្រទេស​អង់ហ្គោឡា​ (Angola) និង​នីហ្សេរីយ៉ា​ដែល​ជា​ប្រ​ទេស​នាំ​ប្រេង​ចេញ។

ថ្វីបើ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាហ្វ្រិក​បាន​រីក​លូតលាស់​ដ៏​ឆាប់​រហ័ស​ក៏ដោយ ​វានៅ​តែ​ចាញ់​ប្រទេស​ចិន​ដែល​មាន​ការ​ស្រេក​ឃ្លាន​ប្រភព​ធនធាន​ដែល​ឥឡូវ​នេះ​មាន​ចំនួន​២រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ជាមួយ​ទ្វីប​អាហ្វ្រិក ​ហើយ​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​២៨​ជា​សមា​ជិក​មាន​ពាណិជ្ជកម្ម​១៤០​ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG