ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សបី​នាក់​បានស្លាប់​នៅ​ពេលមានការ​រញ្ជួយ​ដី​នៅ​ក្នុង​លំហ​សមុទ្រ​ទល់មុខ​នឹង​កោះជ្វា 


ផែនទីបង្ហាញពីការរញ្ជួយដីនៅលំហសមុទ្រឥណ្ឌូនេស៊ី

គ្មាន​របាយ​ការណ៍​ជា​បន្ទាន់អំពី​ការ​ខូច​ខាត​នៅលើកោះ​បាលី​ទេ ហើយ​ក៏​គ្មាន​ការព្រមាន​អំពី​​រលកយក្ស​ស៊ូណាមិ​ផង​ដែរ។​

មានមនុស្ស​បី​នាក់​បាន​បាត់បង់ជីវិត​នៅ​ក្រោយ​មានការ​ញ្ជួយ​ដី​ខ្លាំង​មួយនៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​កោះ ជ្វា​ និង​កោះ​បាលី នៃប្រទេសឥណ្ឌូនេស៊ី​⁠ ដោយ​ធ្វើឱ្យមាន​ទុក្ខវេទនា​ថែម​ទៀត​ដល់​ក្រុម​អ្នកស្រុក​នៃ​ប្រទេស​ជា​ប្រជុំ​កោះ​នេះ ​ដែល​មានមហន្តរាយធម្មជាតិ​ច្រើន។​

ការ​ស្លាប់​នៃ​មនុស្សទាំង​បីនាក់នេះ​បាន​កើត​មានឡើង​នៅលើកោះ​ជ្វា​ ដែល​នៅ​ទី​នោះ​ផ្ទះ​មួយ​ចំនួន​ក្នុង​ស្រុក Sumenep បាន​រលំ​ដោយសារ​ការ​រញ្ជួ​ដី​មានកម្លាំង​៦​.០ កាល​ពី​ពេលព្រឹក​មិញនេះ។​អ្នក​ទេសចររាប់ពាន់នាក់នៅ​លើកោះ​បាលី​ ដែលនៅ​ទី​នោះកំពុងមានការ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ និង​ធនាគារពិភពលោក​ បានរត់ចេញ​ពី​សណ្ឋាគារ​ ដោយ​ភ័យ​ស្លន់ស្លោនៅ​ពេល​អាគារ​រង្គើ។​

គ្មាន​របាយ​ការណ៍​ជា​បន្ទាន់អំពី​ការ​ខូច​ខាត​នៅលើកោះ​បាលី​ទេ ហើយ​ក៏​គ្មាន​ការព្រមាន​អំពីរលកយក្ស​ស៊ូណាមិ​ផង​ដែរ។​

មហន្តរាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានកើត​មានឡើងនៅពេល​ដែល​ក្រុមអ្នកជួយសង្គ្រោះ​គ្រោង​បញ្ចប់​ការស្វែង​រក​សាកសព​មនុស្ស​ ដែល​នៅ​សេសសល់​នៅ​លើ​កោះ Sulawesi ដែល​នៅ​ទី​នោះ​មនុស្សជាងពីរ​ពាន់នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​រញ្ជួយ​ផែន​ដី​និង​រលកយក្ស​ស៊ូណាមិ​ កាល​ពី​ខែ​មុន។​ការខូចខាត​ភាគ​ច្រើន​បាន​កើតមានឡើងនៅ​ក្នុងក្រុង Palu ដែល​នៅ​ទី​នោះផ្ទះ​ច្រើន​ខ្នង​បានកប់​នៅ​ក្នុង​ភក់ នៅ​ពេល​ដែល​ការ​រញ្ជួយ​ដី​មាន​កម្លាំង​៧,៥​បាន​ធ្វើ​ដីទន់​ឱ្យ​ក្លាយទៅ​ជា​លំហូរ​ភក់។​ក្រុម​មន្ត្រី​មានជំនឿថា មាន​មនុស្ស​៥ពាន់នាក់​បានបាត់បង់ជីវិត​ដោយ​កប់​នៅ​ក្នុង​ដី​ទន់។

មាន​អ្នកស្រុក​ជិតប្រាំ​រយនាក់បានស្លាប់​នៅ​ក្នុង​ការ​រញ្ជួយដី​នៅលើកោះ​ Lombok នៅជិតកោះ​បាលី​នៅចន្លោះខែ​សីហា​ និង​ខែ​កញ្ញា​កន្លង​ទៅ​នេះ៕

XS
SM
MD
LG