ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្លាក​របស់​បាតុករ​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ថៃ ​ត្រូវ​បាន​ដកចេញ


មេដឹកនាំនិស្សិតដែលគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ បានដាក់​ផ្លាកសញ្ញា​មួយ​ដែល​មាន​សំណេរ​ថា៖ «ពលរដ្ឋ​បាន​បង្ហាញ​ឆន្ទៈថា ប្រទេស​នេះជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ មិន​មែន​ជា​របស់​ព្រះមហាក្សត្រ​នោះទេ» នៅឯ​ទីវាល​ប្រវត្តិសាស្ត្រ Sanam Luang ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
មេដឹកនាំនិស្សិតដែលគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ បានដាក់​ផ្លាកសញ្ញា​មួយ​ដែល​មាន​សំណេរ​ថា៖ «ពលរដ្ឋ​បាន​បង្ហាញ​ឆន្ទៈថា ប្រទេស​នេះជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ មិន​មែន​ជា​របស់​ព្រះមហាក្សត្រ​នោះទេ» នៅឯ​ទីវាល​ប្រវត្តិសាស្ត្រ Sanam Luang ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

ផ្លាក​សញ្ញា​ដែល​ដាក់​នៅ​ទីវាល​ប្រវត្តិសាស្ត្រ Sanam Luang មាន​សរសេរ​អក្សរ​ថា៖ «ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឆន្ទៈ​ថា ប្រទេស​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ មិន​មែន​ជា​របស់​ព្រះ​មហាក្សត្រ​នោះ​ទេ»។

ផ្លាក​សញ្ញា​មួយ​ដែល​សកម្មជន​នៅ​ក្នុង​ទីក្រុង​បាងកក​ បាន​ដាក់​កាលពី​ចុង​សប្តាហ៍ ដោយ​ប្រកាស​ថា ​ប្រទេស​ថៃ​ជា​ប្រទេស «របស់​ប្រជាពលរដ្ឋ» នោះ ត្រូវ​បាន​គេ​ដក​ចេញ​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​មាន​ការ​បង្ហាញ​កម្លាំង​របស់​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​អំពាវនាវ​ដល់​ព្រះរាជវង្សានុវង្ស​កុំ​ឲ្យ​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​របស់​ប្រទេស​ជាតិ។

ការ​ធ្វើ​បាតុកម្ម​កើតឡើង​សឹង​រាល់​ថ្ងៃ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​អស់​ពេល ២ ខែ​កន្លង​មក។ បាតុកម្ម​ដែល​ដឹកនាំ​ដោយ​និស្សិត​នេះ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Prayut Chan-O-Cha ចុះចេញ​ពី​តំណែង។

បាតុករ​ប្រមាណ ៣ ម៉ឺននាក់ បាន​ប្រមូល​ផ្តុំគ្នា​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​នៃ​រាជធានី​បាងកក ដែលនៅ​ទីនោះ ក្រុម​អ្នក​រៀបចំ​បាន​ទាមទារ​ឲ្យមាន​ការ​កែទម្រង់​របប​រាជានិយម បន្ទាប់មក​ពួកគេ​បាន​ដាក់​ផ្លាក​សញ្ញា​មួយ​ដែល​ពួកគេ​ហៅ​ថា​ ជា «ផ្លាក​របស់​ប្រជាពលរដ្ឋ»។ ប៉ុន្តែ​ផ្លាក​នោះ​ បាន​បាត់​នៅ​ថ្ងៃចន្ទ។

លោក Piya Tawichai ស្នងការ​រង​ប៉ូលិស​ក្រុង​បាងកក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «ខ្ញុំ​ឮ​ថា​ផ្លាក​នោះ​បាន​បាត់​ហើយ ហើយ​ពួក​យើង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​លើ​រឿង​នេះ»។

ផ្លាក​សញ្ញា​ដែល​ដាក់​នៅ​ទីវាល​ប្រវត្តិសាស្ត្រ Sanam Luang មាន​សរសេរ​អក្សរ​ថា៖ «ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឆន្ទៈ​ថា ប្រទេស​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ មិន​មែន​ជា​របស់​ព្រះ​មហាក្សត្រ​នោះ​ទេ»៕

XS
SM
MD
LG