ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់​ពាន់​នាក់​ក្នុង​ក្រុង​ហុងកុង​ហែ​ក្បួន​តវ៉ា​ទាមទារ​ឱ្យ​ដក​សំណើ​ច្បាប់​បត្យាប័ន​ទាំង​ស្រុង


បាតុករ​នៅ​ទីក្រុង​ហុងកុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ នៅ​ខាង​ក្រៅអាគារ​​ក្រុម​ប្រឹក្សា​ច្បាប់។
បាតុករ​នៅ​ទីក្រុង​ហុងកុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ នៅ​ខាង​ក្រៅអាគារ​​ក្រុម​ប្រឹក្សា​ច្បាប់។

ក្រុម​បាតុករ​ជា​និស្សិត​រាប់​ពាន់​នាក់ ដែល​ស្លៀកពាក់​ខោអាវ​ពណ៌​ខ្មៅ​បាន​ដើរ​ហែ​ក្បួន​តវ៉ា​ក្នុង​ទី​ក្រុង​ហុងកុង​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ចេញ​ទាំង​ស្រុង​នូវ​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស​មួយ និង​ទាមទារ​ឱ្យ​មេដឹកនាំ​នៃ​ដែនដី​នេះ​គឺ​អ្នកស្រី ​Carrie Lam ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ចុះ​ចេញ​ពី​តំណែង។

ក្រុម​បាតុករ​បាន​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​និង​បាន​រាំង​ខ្ទប់​ផ្លូវ​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​សភា​ក្រុង​ហុងកុង​ ដែល​រដ្ឋាភិបាល​បាន​បិទ​ទ្វារ​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រុម​បាតុករ​នៅ​ថ្ងៃ​សុក្រ​នេះ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ហុងកុង​ដក​ចេញ​វិញ​នូវ​ការ​ពិពណ៌នា​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ថា​ជា​ការ​បះបោរ ហើយ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់ ​ព្រម​ទាំង​ទម្លាក់​ចោល​បទចោទប្រកាន់​ប្រឆាំង​នឹង​បាតុករ​ទាំង​នោះ។

ក្រុម​បាតុករ​នៅ​ថ្ងៃ​សុក្រ​នេះ ក៏​បាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ទៅ​លើ​ការ​ប្រើប្រាស់​កម្លាំង​របស់​ក្រុម​ប៉ូលិស ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​ក្នុង​ពេល​ថ្មីៗ​នេះ​ផង​ដែរ។ ប៉ុន្តែ រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ទាមទារ​ទាំង​នេះ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​អង្គារ ​អ្នកស្រី ​Carrie Lam​ បាន​ធ្វើការ​សុំទោស​ចំពោះ​វិបត្តិ​នយោបាយ​និង​ការ​រំជើបរំជួល​ក្នុង​ទីក្រុង​ហុងកុង​ដែល​បណ្ដាល​មក​ពី​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​បត្យាប័ន​នោះ៕

XS
SM
MD
LG