ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ស្លៀក​ពណ៌​ខ្មៅ​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ក្រុងហុងកុងចុះ​ចេញ​ពី​តំណែង


បាតុករ​លើក​ស្លាក​នៅ​ក្នុង​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​មេដឹកនាំហុងកុងចុះចេញ​ពី​តំណែង​ និង​បញ្ឈប់​សេចក្តី​ព្រៀងច្បាប់​បត្យាប័នក្នុង​ទីក្រុង​ហុង​កុង ​កាលពី​ថ្ងៃទី​១៦ មិថុនា ២០១៩។

មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុងហុងកុង នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ទីក្រុង​នេះ​ចុះ​ចេញ​ពី​តំណែង។ ហេតុការណ៍​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុងហុងកុង បាន​ព្យួរ​ច្បាប់​ធ្វើ​បត្យាប័ន​ ក្រោយ​ពី​មាន​ការ​តវ៉ា​យ៉ាង​ហិង្សា​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

សកម្មជន​ធ្វើ​តង់​ដើម្បី​តវ៉ា ហើយ​អ្នក​ខ្លះ​កាន់​ផ្កា នាំ​គ្នា​ដើរ​តាម​ដង​ផ្លូវ​ដើម្បី​តវ៉ា​ដោយ​បែក​ញើស​សស្រាក់សស្រាំ​ក្នុង​អាកាសធាតុ​ដ៏​សែន​ក្ដៅ ​ដោយ​ដើរ​ពី​សួន Victoria ទៅ​កាន់​ការិយាល័យ​កណ្តាល​រដ្ឋាភិបាល​ទីក្រុងហុងកុង។ ​

អ្នកស្រី Carrie Lam មេដឹកនាំ​ទីក្រុងហុងកុង ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង ប៉េកាំង កាល​ពី​ថ្ងៃ​សៅរ៍ បាន​ពន្យារ​ពេល​បោះឆ្នោត​ទៅ​លើ​ច្បាប់​ធ្វើ​បត្យាប័ន​ដោយ​មិន​កំណត់ ដែល​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​បញ្ជូន​ខ្លួន​បុគ្គល​នានា​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ចូល​សវនាការ។ អ្នកស្រី Lam បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។

នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​របស់​នយោបាយ​រដ្ឋាភិបាល​ក្រុង​ ហុងកុង ចាប់​តាំង​ពី​ចក្រភព​អង់គ្លេស​ប្រគល់​ដែនដី​នេះ​ទៅ​ឲ្យ​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧។ ព្រឹត្តិការណ៍​លើក​នេះ​ក៏​ចោទ​ជា​សំណួរ​ទៅ​លើ​សមត្ថភាព​របស់​អ្នកស្រី Lam ក្នុង​ការ​បន្ត​ដឹកនាំ​ទីក្រុង​នេះ​ត​ទៅ​ទៀត​ផង​ដែរ។

លោក David Webb ដែល​ជា​សកម្មជន​និង​ជា​អ្នក​វិនិយោគ​ផង​នោះ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ព្រឹត្តិបត្រព័ត៌មាន​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រសិន​បើ​អ្នកស្រី Lam គឺ​ជា​ភាគហ៊ុន​វិញ​ នោះ​លោក​នឹង​ផ្ដល់​អនុសាសន៍​ថា អ្នកស្រី​មាន​តម្លៃ​ជា​ប្រាក់​ស្មើ​នឹង​សូន្យ។ ​

លោក Webb បាន​ថ្លែង​ថា៖ «ចាត់​ទុក​ថា វា​ជា​ជំនួញ​មួយ នោះ​មាន​ន័យ​ថាអ្នកស្រី​បាន​បាត់បង់​ភាព​ជឿជាក់​ពី​សាធារណជន​បាត់​ទៅ​ហើយ‍»៕

XS
SM
MD
LG