ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​​នៅ​អាហ្សង់ទីន​​គោរព​​វិញ្ញាណក្ខន្ធ​​កីឡាករ ​Maradona ខណៈ​ពិភពលោក​​កាន់​ទុក្ខ​មរណភាព​លោក

ក្រុម​បាល់​ទាត់​អាហ្សង់ទីន​មួយ​គោរព​វិញ្ញាណក្ខន្ធ​​​លោក Diego Maradona នៅ​ឯ​​មឈូស​របស់​លោក​​ដែល​ត្រូវ​បាន​​តម្កល់​​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​​ប៊ុយណូស៊ែ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ២០២០។

អ្នក​គាំទ្រកីឡាករ​បាល់ទាត់​លោក ​Diego Maradona បានប្រឈម​មុខ​នឹង​ប៉ូលិស​ខណៈ​មនុស្ស​រាប់ពាន់​នាក់​បាន​តម្រង់​ជួរ​ដើម្បី​គោរព​វិញ្ញានក្ខន្ធ​លោកកាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​វិមាន​ប្រធានាធិបតី​អាហ្សង់ទីន​ដែល​បាន​ធ្វើ​ពិធីបុណ្យ​សព​របស់​តារា​បាល់ទាត់​ឆ្នើម​បំផុត​មួយ​នេះ។​

លោក ​Diego Maradona​ ត្រូវបាន​គេចាត់​ទុកថា​ជាកីឡាករ​បាល់ទាត់​ដ៏​ឆ្នើមបំផុត​ម្នាក់​ក្នុង​ពិភពលោក មុន​ពេល​លោក​ជួប​បញ្ហា​ប្រើ​ថ្នាំ​ញៀន​និង​គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឱ្យ​អន្តរាយ​អាជីព​របស់​លោក។​លោក​បាន​ស្លាប់​កាល​ពី​ថ្ងៃពុធ​នៅ​ឯផ្ទះ​របស់​លោក​ក្នុង​ប្រទេស​អាហ្សង់ទីន​ដោយជំងឺ​គាំង​បេះដូង ក្នុងអាយុ​៦០​ឆ្នាំ។​

អ្នក​គាំទ្រកីឡាករ​បាល់ទាត់​លោក Diego Maradona ឈរ​នៅ​លើ​ដំបូល​ផ្ទះ​ខណៈ​ក្បួន​ម៉ូតូ​ដង្ហែ​សព្វ​លោក​នៅ​ក្នុងរដ្ឋធានីប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ​(AP)
អ្នក​គាំទ្រកីឡាករ​បាល់ទាត់​លោក Diego Maradona ឈរ​នៅ​លើ​ដំបូល​ផ្ទះ​ខណៈ​ក្បួន​ម៉ូតូ​ដង្ហែ​សព្វ​លោក​នៅ​ក្នុងរដ្ឋធានីប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ​(AP)

ដោយ​ជា​មនុស្សជា​ទីស្រឡាញ់​ក្នុង​ប្រទេស​កំណើត​របស់​លោក​បន្ទាប់​ពី​លោក​បាន​ធ្វើ​ឱ្យ​អាហ្សង់ទីន​ទទួល​បាន​ពាន​រង្វាន់​ពិភពលោក​នៅ​ឆ្នាំ​១៩៨៦ លោក​ Maradona គឺ​ជា​កីឡាករ​ម្នាក់ដែល​មាន​ទេពកោសល្យ​ប្លែក​ពី​គេ​និង​ដោយ​មាន​កំណើត​ពីតំបន់​ដ៏ក្រីក្រ​លំបាក​នៃ​ទៅ​ក្រុង​ប៊ុយណូស៊ែ (Buenos Aires) ​ហើយ​បានឈាន​ឡើង​ដល់​ចំណុច​កំពូល។

អ្នកគាំទ្រ​បាន​គប់​ដប​និង​ច្រាន​របង​ដែក​ដាក់​ប៉ូលិស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ជិត​វិមាន ​Casa Rosada ​របស់​ប្រធានាធិបតី​នៅ​ចំកណ្តាល​ទីក្រុង ​Buenos Aires។​សាធារណជន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​នៅ​ម៉ោង​៦:១៥​ព្រឹក​ម៉ោង​ក្នុង​ស្រុក​បន្ទាប់ពី​មាន​ពិធី​សម្រាប់​គ្រួសារ​ជាលក្ខណៈ​ផ្ទាល់ខ្លួន​រយៈ​ពេល​ពីរបី​ម៉ោង​សម្រាប់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ជិត​ស្និទ្ធ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

មឈូស​ឈើ​របស់​លោក ​Maradona​ ស្ថិតនៅ​ក្នុង​បន្ទប់​រង់ចាំ​នៃ​ការិយាល័យ​ប្រធានាធិបតី​ដែល​គ្របដោយ​ទង់ជាតិ​អាហ្សង់ទីន​និង​អាវលេខ​១០​របស់​ក្រុម​ជម្រើស​ជាតិ។​អាវ​រាប់សិប​របស់​ក្រុមបាល់ទាត់​ផ្សេងៗ​គ្នា​ត្រូវ​បាន​ក្រុម​អ្នក​ទស្សនា​បោះ​ចូល​ពេល​ពួកគេ​ដើរកាន់​ទាំងស្រក់​ទឹក​ភ្នែក៕

XS
SM
MD
LG