ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៣៤​នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​លើ​ស្ថាន​កុងស៊ុល​ចិន​និង​ហ្វូង​មនុស្ស​នៅ​ប៉ាគីស្ថាន

ក្រុម​ការងារ​ត្រួត​ពិនិត្យ​គ្រាប់​បែក​ កំពុង​ពិនិត្យ​គ្រឿង​ផ្ទុះ​ចេញ​ពី​កាបូប​មួយ​ ក្រោយ​​មាន​ការ​វាយ​ប្រហារ​លើ​ស្ថាន​កុង​ស៊ុល​ចិន​ ក្នុង​ទីក្រុង​ការ៉ាជី ប្រទេស​អប៉ាគីស្ថាន កាល​ពី​ថ្ងៃទី​២៣ វិច្ឆិកា ២០១៨។

ការ​វាយ​ប្រហារ​ដាច់​ដោយ​ពី​គ្នា​ដោយ​ពួក​បះបោរ​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ​៣៤​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​រាប់​សិប​នាក់​ទៀត​រង​របួស។

ការ​វាយ​ប្រហារ​ដាច់​ដោយ​ពី​គ្នា​ដោយ​ពួក​បះបោរ​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ​៣៤​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​រាប់​សិប​នាក់​ទៀត​រង​របួស។

អាជ្ញា​ធរ​នៅ​ទីក្រុង​កំពង់​ផែ​ការ៉ាជី​ភាគ​ខាង​ត្បូង​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់ ៤​នាក់បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​ក្រុម​បុរស​ប្រដាប់​អាវុធ​ដែល​មាន​គ្នា​៣​នាក់​ដែលបំពាក់​ដោយ​អាវកាក់​ដាក់​គ្រាប់​បែក​អត្ត​ឃាត​បាន​វាយ​ប្រ​ហារ​ទៅ​លើ​ស្ថាន​កុងស៊ុល​ចិន។

អ្នកនាំ​ពាក្យ​កង​ប្រតិព័ទ្ធ​ដែល​គេ​ស្គាល់​ថា ​Rangers ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ​ការ​វាយ​ប្រហារ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​មាន​អ្នក​វាយ​ប្រហារ​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​ផ្លូវ​ចូល​ទៅ​កាន់​ផ្នែក​ទិដ្ឋាការ​នៃ​បេសក​កម្ម​ការទូត​ដើម្បី​ព្យាយាម​បើក​ផ្លូវ​ឲ្យ​ដៃ​គូ​ផ្សេងៗ​ទៀត​របស់​ជន​នោះ។

លោក​វរសេនីយឯក​ Faisal​ បាន​និយាយ​ថា ​ការ​ផ្ទុះ​ហើយ​និង​ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​៤​ម៉ោង​ជាមួយ​កង​កម្លាំង​ប៉ាគីស្ថាន​ដែល​ការពារ​ស្ថាន​កុងស៊ុល​នោះ​បាន​សម្លាប់​អ្នក​វាយ​ប្រហារ​២​នាក់។ លោក​បាន​បដិសេធ​សេចក្តី​រាយការណ៍​ពី​ដំបូងៗ​ថា ​ពួក​អ្នក​វាយ​ប្រហារ​ទាំង​នោះ​បាន​ចូល​ទៅ​ក្នុង​ស្ថាន​កុងស៊ុល​ចិន។

ពួក​មន្រ្តី​ប៉ូលិស​និង​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ​ប៉ូលិស​២​នាក់​ ​និង​អ្នក​សុំទិដ្ឋា​ការ​ជាតិ​ប៉ាគីស្ថាន​២​នាក់​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ទាំង​នោះ។

កងទ័ព​រំដោះ ​Baluch​ ដែល​ជា​ក្រុម​ទាម​ទា​របំបែក​រដ្ឋ​មាន​ទីតាំង​នៅ​ខេត្ត ​Baluchistan​ ភាគ​និរតី​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀប​ចំ​ផែនការ​វាយ​ប្រហារ​នេះ​ ហើយ​បាន​ចេញ​ផ្សាយ​រូបថត​របស់​អ្នក​បំផ្ទុះ​គ្រាប់​បែក​៣នាក់៕

XS
SM
MD
LG