ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ប៉ាគីស្ថាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​ប្រើប្រាស់​ប្រាក់​យ័ន


លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan (រូប​កណ្តាល​ខាង​ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan (រូប​កណ្តាល​ខាង​ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រទេស​ចិន​បាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​លក្ខណៈ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន ដោយ​ប្រើប្រាស់​ប្រាក់​យ័ន ជាជាង​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​របស់​​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ​​

ប្រទេស​ចិន​បាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​លក្ខណៈ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន ដោយ​ប្រើប្រាស់​ប្រាក់​យ័ន ជាជាង​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​របស់ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។

ក្រុម​មន្ត្រី​និង​សេដ្ឋវិទូ​បាន​និយាយ​ថា ដំណើរ​វិត្តន៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ នឹង​អាច​ជួយ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​រហូត​ដល់​៨៧​ភាគរយ​របស់​រដ្ឋាភិបាល​ក្រុង អ៊ីស្លាម៉ាបាដ ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង ប៉េកាំង និង​កាត់​បន្ថយ​សម្ពាធ​ទៅ​លើ​ការ​ខាត​បង់​រូបិយប័ណ្ណ​បរទេស​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក Fawad Chaudhry រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប៉ាគីស្ថាន​បាន​និយាយ​ថា «កិច្ចព្រមព្រៀង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ជំហាន​ជាក់ស្តែង​នានា​របស់​ចិន​ក្នុង​ការ​គាំទ្រ​ដល់​រូបិយប័ណ្ណ​បរទេស​នៅ​ក្នុង​ប្រទេស​របស់​យើង»។ ​

លោក​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង អ៊ីស្លាម៉ាបាដ ថា កិច្ចព្រមព្រៀង​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះត្រូវ​បាន​អនុម័ត​ជាមួយ​នឹង​មន្ត្រី​ដទៃទៀត​យ៉ាង​ហោច​ណាស់​១២​នាក់ ក្នុង​អំឡុងពេល​ដែល​លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​ទៅ​កាន់​ទីក្រុង ប៉េកាំង ដែល​ទស្សនកិច្ច​នេះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ។

ទំហំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ ហើយ​ការ​នាំ​ចេញ​របស់​ចិន​ទៅ​កាន់​ប៉ាគីស្ថាន​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG