ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​ថៃ​ជំរុញ​ឲ្យ​សាធារណជន​កុំ​ឲ្យ​មាន​ភាព​ស្លន់ស្លោ​បន្ទាប់​ពី​មាន​ករណី​ជំងឺ​មឺស

នាយក​រដ្ឋមន្រ្តី Prayuth Chan-ochaនៃ​ប្រទេស​ថៃ​កំពុង​ជំរុញ​ឲ្យ​សាធារណជន​កុំ​ឲ្យ​មាន​ភ័យ​ស្លន់​ស្លោ​ បន្ទាប់​ពី​ប្រទេស​នោះ​បាន​បញ្ជាក់​ពី​ករណី​លើ​ក​ដំបូង​នៃមេរោគ MERS។

លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា «សូមកុំ​ស្លន់​ស្លោ»។ យើង ​កំពុង​គិត​គូ​អំពី​បញ្ហា​នេះ។​ ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ការ​មន្ទិល​សង្ស័យ​អំពី​រោគ​សញ្ញា​សូម​ទាក់​ទង​ជាមួយ​មន្ទី​រ​ពេទ្យ។ យើង​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​សូម​ប្រុង​ប្រយ័ត្ន»។

អ្នក​ជំងឺ​បេះ​ដូង​ម្នាក់​មកពី​ប្រទេស​អូម៉ង់ ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នេះ​ជា​ករណី​មេរោគ MERS លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ។

នាយករដ្ឋ​មន្រ្តី​ថៃ​និយាយ​ថា ប្រទេស​នេះ​បាន​ប្រុង​ប្រៀប​យ៉ាង​ល្អ​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​នេះ ​ដោយ​ផ្អែកលើបទ​ពិសោធន៍កាល​ពី​អតីត​កាល​របស់​ខ្លួន។ លោក ​និយាយ​ថា «​មន្ទីរ​ពេទ្យ​ចំនួន​៦៩​ដែលមាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ដោះស្រាយ​ជំងឺ​SARS និង​ជំងឺ​គ្រុន​ផ្តាសាយបក្សី ឥឡូវ​នេះ​កំពុង​ថែទាំ​អ្នក​ជំងឺ MERS​ ផង​ដែរ។ គេ​នឹង​ពិនិត្យ​ថា​តើ​បុគ្គលិក ឧបករណ៍​ពេទ្យ ហើយ​ការប្រុង​ប្រៀបបន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដាច់​ពី​គេដែរ​មាន​គ្រប់គ្រាន់​ដែរ​ឬ​ទេ។

លោក​និយាយ​បន្ត​ទៀត​ថា ​«ដោយ​ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​យើង​អាច​កំណត់​អត្តសញ្ញាណ​របស់​បុរស​នោះ​នៅពេលនេះ​ ពី​ព្រោះ​តែ​យើង​បាន​ស្ថាបនា​ការ​ប្រុងប្រយ័ត្ន​ទាំងអស់​នេះ‍»។

ក្រុមមន្រ្តី​ថៃ​បាន​ប្រាប់VOAថា វេជ្ជបណ្ឌិត ថៃ​ម្នាក់​នៅ​ឯ​មន្ទីរ​ពេទ្យ​អន្តរជាតិ​ Bumrungrad ​បាន​សង្ស័យបុរសនោះ​ថា ​ប្រហែល​មាន​មេរោគ MERS ​ពីព្រោះ​នៅ​ពេល​គាត់​មក​ពី​បរទេស ​គាត់​បាន​ត្អូញត្អែ​ពី​ការ​ឈឺផ្លូវ​ដក​ដង្ហើម ​និង​មាន​ជំងឺ​គ្រុនក្តៅ៕

XS
SM
MD
LG